តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​បំបាត់​ភាព​ធុញទ្រាន់​នៅ​កន្លែង​ធ្វើការ?​​



ពេល​ខ្លះ​អ្នក​មាន​អារម្មណ៍​ថា​បរិយាកាស​នៅ​កន្លែង​ធ្វើការ​របស់​អ្នក​មាន​ភាព​ធុញ​ទ្រាន់​ជា​ខ្លាំង​​តែ​អ្នក​មិន​ដឹង​ធ្វើ​យ៉ាង​ណា​ ដូច​នេះ​ចូរ​មើល​វិធី​ទាំង​៥​ខាង​ក្រោម​នេះ៖ ១) កុំ​ផ្ដោត​អារម្មណ៍​ធ្វើការ​តែ​មួយ​មុខ​ពេក៖ អ្នក​គួរ​តែ​ចេះ​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​អ្នក​ដែល​ធ្វើការ​ជាមួយ​ដោយ​ការ​ជជែក​គ្នា​ លេង​សើច​ជាមួយ​គ្នា ឬ​ញាំ​អាហារ​ថ្ងៃត្រង់​ជាមួយ​គ្នា​ជាដើម។ ២) ឈប់​ធ្វើការ​ដែល​អ្នក​មិន​ចូលចិត្ត៖ នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ធ្វើការ​អ្វី​មួយ​នៅ​លើក​ដំបូង​វា​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ តែ​បើ​អ្នក​នៅ​តែ​ធុញ​ទៅ​ធុញ​ទៅ​នោះ​មាន​ន័យ​ថា​អ្នក​ជ្រើសរើស​ការងារ​ខុស​ហើយ ដូចនេះ​អ្នក​គួរ​តែ​ផ្លាស់​ថ្មី។ ៣) ស្ដាប់​ចម្រៀង៖ វិធី​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មនុស្ស​ជាច្រើន​ហើយ​វា​ពិត​ជា​មាន​ប្រសិទ្ធភាព​មែន​។ អ្នក​គួរ​តែ​ស្ដាប់​ប្រភេទ​បទ​ចម្រៀង​ដែល​ជួយ​អ្នក​ក្នុង​ការ​បង្កើន​កម្លាំង​បាន​ជា​ពិសេស​គឺ​អារម្មណ៍​របស់​អ្នក។ ៤) រៀន​អ្វី​ដែល​ថ្មី៖ ការ​ធ្វើ​កិច្ចការ​ដដែល​ៗ​នៅ​ក្រុមហ៊ុន​មិន​មែន​ជា​រឿង​ល្អ​ប៉ុន្មាន​ព្រោះ​វា​ធ្វើ​ឲ្យ​ឆាប់​ធុញ​ជា​ទី​បំផុត។ ៥) និយាយ​រឿង​ដែល​អាច​ធ្វើឲ្យ​អ្នក​សើច​បាន៖ បើ​អ្នក​មាន​អ្នក​រួម​ការងារ​ជា​មនុស្ស​កំប្លែង​ហើយ​ប៉ិន​លេង​សើច​បាន​ន័យ​ថា​អ្នក​មាន​សំណាង​ហើយ​ព្រោះ​ថា​ពួកគេ​នឹង​មិន​ងាយ​ធ្វើឲ្យ​អ្នក​ធុញ​នោះ​ទេ ពួកគេ​នឹង​ព្យាយាម​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​រហូត៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org