ការ​ស្រាវជ្រាវ​៖ ចំណាយ​ពេល​​ជាមួយ​ធម្មជាតិ ​អាច​ធ្វើឲ្យ​យើង​មាន​សន្ដានចិត្ត​ល្អ​ជាង​មុន​ការចំណាយពេលជាមួយធម្មជាតិ អាចធ្វើឲ្យមនុស្សចិត្តល្អជាងមុន ដោយសារ​តែ​ធម្មជាតិ​អាច​ជយ​កាត់​បន្ថយ​កម្រិត​ស្ត្រេស​បាន​ទើប​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​មាន​ភាព​ជ្រះថ្លា​ឡើង​ និង​ ធ្វើឲ្យ​មាន​ចិត្ត​សប្បុរស​ជាង​មុន​ផង​ដែរ។ អ្នក​ចូលរួម​នៅ​ក្នុង​ការសិក្សា​ពី​សាកលវិទ្យាល័យ​កាលីហ្វញ៉ា​ដែល​ត្រូវ​បាន​គេ​​ធ្វើ​តេស្ត​ទៅ​លើ​ភាពសប្បុរស​ដើម្បី​មើល​ថា​តើ​ភាពសប្បុរស​គឺ​មាន​ចេញ​ពី​ឆន្ទៈ​ដោយ​ផ្សារភ្ជាប់​​ជាមួយ​ធម្មជាតិ​ដែរ​ឬ​ក៏​អត់​ទេ។ វា​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ទៀត​ដែល​ថា​ការ​ដែល​ចំណាយ​ពេល​នៅ​ជាមួយ​ធម្មជាតិ​ច្រើន​គឺ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុកចិត្ត​ហើយ​មាន​ចិត្ត​ល្អ​ទៀត។ ធម្មជាតិ​មិន​មែន​បាន​ន័យ​ថា ​ទាល់​តែ​យើង​នៅ​ក្នុង​ព្រៃ​នោះ​ទេ វា​អាច​មាន​នៅ​គ្រប់​ទីកន្លែង​ជុំវិញ​ខ្លួន​យើង។ អ្នក​អាច​ស្រមៃ​ទៅ​ពេល​ដែល​អ្នក​ស្មុគស្មាញ​គឺ​អ្នក​តែង​តែ​ចង់​ទៅ​កន្លែង​មួយ​ ដែល​មាន​ភាព​ស្ងប់ស្ងាត់​ហើយ​មាន​បរិយាកាស​ល្អ​ព្រោះ​ថា​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ហើយ​ស្រស់ស្រាយ​ទៀត​ផង៕​​ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s