គន្លឹះទាំង៥ដើម្បីក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង
អ្នកមិនអាចកើតមកហើយ នាំយកទំនូលខុសភ្លាមៗមកជាមួយនោះទេ។ វាកើតឡើងបានអាស្រ័យទៅលើខ្លួនអ្នកផ្ទាល់។ ប្រសិនបើអ្នកគិតថា អ្នកមិនសូវមានទំនួលខុសត្រូវចំពោះខ្លួនឯង តើអ្នកគួរធ្វើដូចម្ដេច?
១) កុំសូវលើកលែងទោសឱ្យខ្លួនឯងច្រើនពេក
ប្រសិនបើអ្នកបានធ្វើកំហុសអ្វីមួយអ្នកត្រូវទទួលស្គាល់វា ហើយមិនត្រូវទម្លាក់ទៅកាន់អ្នកដទៃទេ។ បើអ្នកតែងលើកលែងទោសអោឱ្យខ្លួនឯងអ្នកនឹងកាន់តែក្លាយជាមនុស្សដែលគ្មានទំនួលខុសត្រូវ។
២) បញ្ឈប់ការរអ៊ូរទាំ
មនុស្សបែបនេះភាគច្រើនជាមនុស្សដែលនិយាយច្រើន ហើយមិនដែលធ្វើបានអ្វីជាសាច់ការ។ អ្នកគួរឈប់ត្អូញត្អែរហើយ ព្យាយាមមានទំនួលខុសត្រូវក្នុងការធ្វើកិច្ចការទាំងនោះវិញ។
៣) រៀនគ្រប់គ្រងលុយកាក់របស់អ្នក
មនុស្សដែលខ្វះទំនួលខុសត្រូវភាគច្រើនជាមនុស្សខ្ជះខ្ជាយលុយកាក់ជាទីបំផុត។ ហេតុនេះហើយអ្នកគួរចេះរៀបចំ គ្រប់គ្រងការចាយវាយនានាដើម្បីឱ្យមានភាពច្បាស់លាស់ជាងមុនទើបល្អ។
៤) ជៀសវាងការធ្វើអ្វីដោយពន្យារពេល
មនុស្សជោគជ័យទាមទារការខិតខំ ប្រឹងប្រែង និងការចេះទទួលខុសត្រូវក្នុងការធ្វើអ្វីមួយ។ ជំហានដំបូងនោះ អ្នកគួរឈប់ធ្វើការពន្យារពេល ព្រោះ ថាពេលវេលាគឺជាមាសប្រាក់។
៥) ធ្វើការជាប់លាប់ហើយតាមកាលវិភាគ
ការមានទម្លាប់ល្អ គឺពិតជាសំខាន់ណាស់ក្នុងការ ធ្វើការងារ។ ការមានទំនួលខុសត្រូវមានន័យថាអ្នកអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ។ ដូចនេះពេលអ្នកមានទម្លាប់ល្អ ធ្វើកិច្ចការងារតាមពេលកំណត់នោះ មានន័យថាអ្នកជាមនុស្សដែលមានទំនួលខុសត្រូវក្នុងការធ្វើអ្វីមួយ៕
ប្រែ សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org