វិធីបួនយ៉ាងដែលឪពុកម្តាយត្រូវដឹងនិងធ្វើ បើមានកូនគិតពីរឿងអវិជ្ជមាន
ក្នុងនាមជាឪពុកម្តាយ វាមានភាពពិបាកក្នុងការគ្រប់គ្រងភាពអវិជ្ជមានរបស់កូន។ រៀងរាល់ថ្ងៃ អ្វីដែលឪពុកម្តាយចង់បានគឺអ្វីដែលល្អចំពោះកូន។ ពេលខ្លះ ពួកគាត់ក៏មិនអាចទាយពីអ្វីដែលធ្វើអោយកូនមានគំនិតអវិជ្ជមានបានដែរ។ អនុវត្តគំនិតខាងក្រោមនេះ ដើម្បីជួយពួកគាត់អោយចាកចេញពីពិភពងងឹតនេះ៖
១) ការគោរព ៖ បង្ហាញការគោរពដល់កូន នៅពេលពួកគេមានការអន់ចិត្ត ខឹង ឬ ក្នុងកាលៈទេសៈដែលពួកគេមានការយល់ច្រឡំ។ សូមកុំព្យាយាមសន្មត់ថាមានរឿងអី តែព្យាយាមពន្យល់និងបង្ហាញថាអ្នកនឹងយល់ពីពួកគេ។ យើងជាឪពុកម្តាយរបស់ពួកគេ វិធីដែលល្អបំផុតនោះគឺអនុញ្ញត្តអោយពួកគេបង្ហាញពីអារម្មណ៏របស់ខ្លួន ហើយត្រូវព្យាយាមយល់។
២) តាមដាន ៖ ខណ:ពេលដែលកូនរបស់អ្នកពន្យល់ពីបញ្ហាអ្វីមួយ អ្នកគួរស្តាប់និងមើលពួកគេ។ ព្យាយាមយល់ពីទម្លាប់របស់ពួកគេ។ អ្នកក៏អាចចូលរួមជួយដោះស្រាយបញ្ហាជាមួយពួកគេ តែអ្វីដែលល្អបំផុតនោះគឺ អ្នកគួរតែសង្កេតតែមួយមុខបានហើយ។
៣) យល់ពីអារម្មណ៏ពិត ៖ ក្នុងស្ថានភាពលំបាក ព្យាយាមអោយកូនរបស់អ្នកឃើញពីការអាណិត និង ការព្រួយបារម្តរបស់អ្នក ហើយព្យាយាមយល់ពីជម្រៅបញ្ហារបស់ពួកគេ។ បើមិនដូច្នោះទេ អ្នកនឹងមានការលំបាកក្នុងការស្វែងយល់ថាហេតុអ្វីបានជាអ្នកមានកូនដែលគិតពីរឿងអវិជ្ជមាន។
៤)ធ្វើអ្វីៗជាមួយគ្នា៖ បង្ហាញកូនរបស់អ្នកថាអ្នកនឹងគោរពនូវវិធីដែលពួកគេជ្រើសរើសក្នុងការដោះស្រាយបញ្ហា ហើយណែនាំពួកគេដោយមានជឿទុកចិត្ត ។ អ្នកធ្វើអោយកូនរបស់អ្នកជឿលើអ្នកកាន់តែខ្លាំង។ ស្វែងយល់ពីកូនរបស់អ្នកតាំងពីក្មេងអាចជួយអ្នកយល់ពីពួកគេ និងជួយពួកគេអោយចាកចេញពីភាពអវិជ្ជមាន។
ប្រែសម្រួល៖ អឺុង មួយយូ ប្រភព៖ www.ziglarvault.com