សារ​ដ៏​មាន​ន័យ​​ពី​លោក​ Stephen Hawking​ ជូន​ទៅ​អ្នក​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​



លោក​ Stephen Hawking ត្រូវ​បាន​ស្គាល់​ថា​ជា​អ្នក​ប្រាជ្ញ​ខាង​រូបវិទ្យា​ដ៏​ល្បី​ និង​ជា​អ្នក​ដឹង​នាំ​ខាង​ផ្នែក​ស្រាវជ្រាវ​​នៅ​​ឯ​ the Centre for Theoretical Cosomolgy ក្នុង​សកលវិទ្យាល័យ​ Cambridge ។

ពេល​នៅ​វ័យ​ក្មេង​គាត់​​ចូលចិត្ត​មុខវិជ្ជា​គណិតវិទ្យា​ណាស់​ ហើយ​ពេល​គាត់​បន្ត​ទៅ​សកលវិទ្យាល័យ​គាត់​បាន​ចាប់​យក​មុខ​ជំនាញ​ វិទ្យាសាស្ត្រ​ធម្មជាតិ​(Natural Sciences)។ ពេល​គាត់​មាន​អាយុ​២១​ឆ្នាំ​ គាត់​ចាប់​ផ្ដើម​កើត​ជំងឺ​ស្វិត​ដៃ​ស្វិត​ជើង។

គាត់​​មិន​អាច​និយាយ​ដោយ​ផ្ទាល់​បាន​ទេ ​បាន​ត្រឹម​តែ​បញ្ជា​កុំព្យូទ័រ​អោយ​និយាយ​នូវ​អ្វី​ដែល​គាត់​ចង់​និយាយ។ ទោះ​បី​គាត់​មិន​មាន​កាយ​សម្បទា​គ្រប់គ្រាន់​ តែ​គាត់​ជា​មនុស្ស​ដែល​តែង​ផ្ដល់​កម្លាំង​ចិត្ត​ទៅ​ដល់​ពិភពលោក​​រួម​មាន៖ ​​​​​​​« ដរាប​ណា​អ្នក​ងើយ​ទៅ​លើ​មេឃ​​គ្រប់​ពេល​​ហើយ​មិន​ចុះ​ចាញ់​ អ្នក​នឹង​​សម្រេច​គោល​បំណង​នៃ​ជីវិត​​»។ 

«ទោះ​បី​​ជីវិត​អ្នក​ជួប​បញ្ហា​​​យ៉ាង​ណា​ក៏​ដោយ តែ​វា​នៅ​តែ​មាន​អ្វី​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​ហើយ​ជោគជ័យ​ថែម​ទៀត​ផង»៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.powerofpositivity.com

X
5s