​ប្រទេស​ណា​ជក់​បារី​ ច្រើន​ជាង​គេ?​



អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​​អភិវឌ្ឍន៍​ទើប​​នឹង​ចេញ​របាយការណ៍​ថ្មី​មួយ​​មាន​ឈ្មោះ​ថា​ "Health at a Glance”​ ​ដែល​បាន​បង្ហាញ​ពី​ស្ថានភាព​សុខភាព​របស់​ប្រទេស​ទាំង​ ៣៤​ ជា​សមាជិក​របស់​ខ្លួន​។ ​​តាម​រយៈ​របាយការណ៍​នេះ​ គេហទំព័រ​ Business Insider ​បាន​​​​ដក​ស្រង់​យក​ទិន្នន័យ​ពី​ការ​ជក់​បារី​របស់​ប្រជាជន​នៅ​ក្នុង​បណ្ដា​ប្រទេស​ទាំង​នេះ។ ​​ជា​លទ្ធផល​ ប្រទេស​ក្រិក​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​អ្នក​ជក់​បារី​ច្រើន​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​​ឧស្សាហកម្ម​លូតលាស់​ទាំង​ ៣៤។ ​អត្រា​អ្នក​ជក់​បារី​នៅ​ប្រទេស​នេះ​​ គឺ​មាន​​ដល់​ទៅ​ ៣៨,៩% ​ខណៈ​ប្រទេស​ឥណ្ឌូណេស៊ី​ឈរ​នៅ​លំដាប់​លេខ​ពីរ​មាន​អ្នក​ជក់​បារី​ប្រមាណ​ ៣៧,៩%៕ ​​​