តើ​អ្នក​ស្ដាប់​ដ៏​ល្អ ​​ធ្វើ​អ្វី​ខ្លះ​​ក្នុង​ពេល​សន្ទនា​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​?​



ចង់​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ទទួល​បាន​ការ​គោរព​នៅ​ពេល​ធ្វើការ​សន្ទនា​ជាមួយ​អ្នក​ដទៃ ​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ព្រោះ​ថា​ទន្ទឹម​នឹង​នោះ​ដែរ​ វា​ទាមទារ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​ដែល​គួរ​តែ​មាន​អត្តចរិត​ដូច​ខាង​ក្រោម៖ 

១) ប្រើ​កាយ​វិការ​សមរម្យ៖ កាយ​វិការ​របស់​អ្នក​អាច​បញ្ជាក់​ថា​អ្នក​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្នក​ដទៃ​និយាយ​ដែរ​មួយ​ឬ​ក៏​អត់​ទេ។ ទាំង​របៀប​ដែល​អ្នក​ស្ដាប់​ជា​ពិសេស​គឺ​ភ្នែក​របស់​អ្នក ​អាច​ប្រាប់​បាន​យ៉ាង​ច្បាស់​ថា​អ្នក​កំពុង​តែ​ស្ដាប់​ឬ​ចាប់​អារម្មណ៍​ទៅ​លើ​អ្វី​ផ្សេង។

២) មិននិយាយកាត់​៖ អ្នក​មិន​គួរ​រំខាន​នៅ​ពេល​ដែល​គេ​កំពុង​និយាយ​នោះ​ទេ គួរ​តែ​ទុក​រហូត​ដល់​ពួកគេ​និយាយ​អ្វី​ដែល​ពួក​គេ​ចង់​និយាយ​ឲ្យ​ចប់ ទោះ​បី​អ្នក​មាន​សំនួរ​ឬ​មន្ទិល​ក៏​ដោយ។

៣) ផ្ដល់​យោបល់​និង​មតិសម្តីគេ៖ នៅ​ពេល​ដែល​ពួកគេ​និយាយ​ពី​បញ្ហា​ឬ​រឿង​អ្វី​មួយ​ អ្នក​មិន​គួរ​នៅ​អង្គុយ​ស្ងៀម​ចាំ​តែ​ស្ដាប់​នោះ​ទេ។ ការ​ផ្ដល់​ជា​មតិ​ឬ​យោបល់​អាច​ធ្វើ​ឲ្យ​សម្ពន្ធភាព​របស់​អ្នក​រឹត​តែ​មាន​ភាព​កក់ក្ដៅ​ជាង​មុន។

៤) បើក​ចិត្ត​ឲ្យ​ទូលាយ៖ គ្មាន​មនុស្ស​ណា​ម្នាក់​មាន​ចិត្ត​និង​គំនិត​ដូចគ្នា​ទាំង​ស្រុង​នោះ​ទេ យ៉ាង​ណា​មិញ​មិន​ថា​អ្នក​ជុំវិញ​ខ្លួន​មាន​គំនិត​បែប​ណា​ឬ​ខុស​ពី​អ្នក​ក៏​ដោយ​ អ្នក​គួរ​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ​ហើយ​ស្ដាប់​ពី​ហេតុផល​របស់​ពួកគេ​ខ្លះ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.rd.com

X
5s