សំណួរ៤យ៉ាង ដែលបេក្ខជនទូទៅឆ្លើយខុស ក្នុងពេលសម្ភាសន៍ការងារ
រាល់ពេលអ្នកទៅសម្ភាសន៍ អ្នកប្រហែលបានជ្រើសរើសអាវធំ ឬ អាវស្អាតៗ។ ប៉ុន្តែប្រសិនបើអ្នកមិនបានត្រៀមក្នុងការឆ្លើយសំណួរទាក់ទងនឹងការងារទូទៅនោះទេ អ្នកប្រហែលជាបានបាត់បង់ឪកាសមិនខាន។ អ្នកគួររៀបចំចម្លើយមួយចំនួនអំពីគោលដៅរបស់អ្នក បទពិសោធន៍និងការចាប់អារម្មណ៍នៅទីតាំងថ្មី ។
១) ហេតុអ្វីបានជាអ្នកចង់ធ្វើការនៅទីនេះ? ៖ ប្រាកដណាស់ អ្នកត្រូវការការងារ។ បើអាច អ្នកសឹងតែលុតជង្គង់អង្វរកដើម្បីបានការងារធ្វើ។ តែផ្ទុយទៅវិញ អ្នកគួរនិយាយអំពីភាពទាក់ទាញរបស់ក្រុមហ៊ុនចំពោះអ្នក ដូចជាកេរ្ត៏ឈ្មោះ ឬ ផលិតផលក្នុងក្រុមហ៊ុន និងអ្វីដែលអ្នកអាចផ្តល់ជូនចំពោះក្រុមហ៊ុន។
២) តើអ្វីជាចំនុចខ្សោយរបស់អ្នក? ៖ មនុស្សមួយចំនួនមិនហ៊ាទទួលស្គាល់ថាមិនចំនុចខ្សោយនោះទេ ហើយព្យាយាមលាក់បាំង។ វាគឺជារឿងមិនពិតមួយដែលគេមិនអាចទទួលយក ព្រោះមនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចខ្សោយ។ ផ្ទុយទៅវិញ អ្នកគួរជ្រើសរើសចំនុចខ្សោយមួយ ហើយ ពិភាក្សាជាមួយអ្នកសម្ភាសន៍។
៣) ហេតុអ្វីបានជាអ្នកចង់ចាកចេញពីការងារចាស់? ៖ មិនថាថៅកែចាស់របស់អ្នកអាក្រក់យ៉ាងណានោះទេ អ្នកមិនគួរនិយាយឡើយ។ អ្នកគួរនិយាយអំពីឱកាសថ្មីដែលអ្នកអាចទទួលយកបាននៅការងារថ្មី និង ឱកាសសម្រាប់អភិវឌ្ឍខ្លួនអ្នក។
៤) តើក្តីសុបិនរបស់អ្នកជាអ្វី? ៖ បើការងារថ្មីនេះមិនមានអីទាក់ទងនិងក្តីសុបិនរបស់អ្នកក៏ដោយ អ្នកមិនត្រូវប្រាប់គេអោយដឹងនោះទេ។ វិធីដ៏ល្អក្នុងការឆ្លើយសំណួរនេះ គឺនិយាយអំពីការងារនាពេលបច្ចុប្បន្ននេះ ទាក់ទងជាមួយចំណងចំណូលចិត្ត និងគោលបំណងនៅថ្ងៃអនាគត។
ប្រែសម្រួល៖ អឺុងមួយយូ ប្រភព ៖ www.cheatsheet.com