អនុវត្តវិធី៤យ៉ាង ដើម្បីពង្រឹងចំណងមិត្តភាពដែលធ្លាប់មានបញ្ហា ឲ្យប្រសើរឡើងវិញ
អ្នកណាក៏ដឹងដែលថា ទំនាក់ទំនងរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់មានសារៈសំខាន់ណាស់។ បើគ្មានចំនងមិត្តភាពទេ នោះអ្នកក៏មិនអាចជោគជ័យបានដែរ។ អ្នកខ្លះគិតថា វាពិបាកក្នុងការកសាងមិត្តភាពអោយបានល្អ។ វាមានជំហានងាយស្រួលមួយចំនួនដែលអ្នកអាចធ្វើតាម ដើម្បីកសាងទំនាក់ទំនងនិងដើម្បីភាពជោគជ័យរបស់អ្នកនៅថ្ងៃខាងមុខ ជាពិសេសសម្រាប់អ្នកធ្លាប់មានបញ្ហាជាមួយគ្នា៖
១) ធ្វើជាទីពឹងរបស់អ្នកដទៃ ៖ មនុស្សមួយចំនួនគិតតែពីប្រយោជន៏ផ្ទាល់ខ្លួនទេ តែនេះជាអត្តចរិតរបស់មនុស្ស។ ដើម្បីក្លាយជាមនុស្សដែលមានឥទ្ធិពល អ្នកត្រូវធ្វើជាមនុស្សដែលមានតម្លៃសិន។ នៅពេលអ្នកព្យាយាមជួយដល់អ្នកដទៃ អ្នកនឹងត្រូវបានគេជឿទុកចិត្ត។ ហើយនេះមានន័យថា ពួកគេនឹងជួយអ្នកវិញ ពេលមានអាសន្ន។
២) បង្ហាញពីចំណាប់អារម្មណ៏៖ ដូចសុភាសិតមួយពោលថា គេមិនខ្វល់ថាអ្នកចេះប៉ុនណានោះទេ គេខ្វល់ថា តែតើអ្នកមានការយកចិត្តទុកដាក់ប៉ុណ្ណា ព្រោះបើគ្រាន់តែចេះ តែមិនចេះយកចិត្តទុកដាក់ គឺធ្វើអ្វីក៏មិនសម្រេចដែរ។ អ្នកមិនអាចមានមិត្តភាពដ៏រឹងមាំទេ បើអ្នកមិនបង្ហាញចំណាប់អារម្មណ៏ដល់អ្នកដទៃ។ អ្វីដែលអ្នកត្រូវធ្វើនៅពេលសន្ទនាគឺអ្នកត្រូវនិយាយពីគេអោយច្រើនជាងអ្នកនិយាយពីខ្លួនឯង។
៣) រក្សាពាក្យសន្យា ៖ គ្មានអ្នកណាចូលចិត្តមនុស្សមិនគោរពពាក្យសម្តីនោះទេ។ បើអ្នកសន្យាថានឹងធ្វើអ្វីមួយ គឺត្រូវតែធ្វើវា។ តែបើមានកាលៈទេសៈណាដែលអ្នកមិនអាចធ្វើតាមសម្តីរបស់ខ្លួនឯង អ្នកត្រូវសូមទោសហើយប្រាប់ពីហេតុផល។
៤) ធ្វើអោយអ្នកដទៃយល់ថាខ្លួនឯងមានតម្លៃ ៖ អ្នកណាក៏ចង់ដឹងថា តើគេអោយតម្លៃចំពោះខ្លួនឯងឬអត់ដែរ។ គេក៏ចង់ដឹងថា គេពិតជាមានសារ:សំខាន់ចំពោះយើង។ វាមិនពិបាកនោះទេ។ អ្នកអាចនិយាយពាក្យ “អរគុណ” នៅពេលគេជួយយើង៕
ប្រែសម្រួល៖ អឺុងមួយយូ
ប្រភព ៖ www.addicted2success.com