​​ប្រយោជន៍​៣​យ៉ាង​​ ​ចំពោះ​ការ​និយាយ​តែ​ម្នាក់​ឯង​ ​ដែល​អ្នក​​ស្មាន​មិន​ដល់​​



មនុស្សភាគច្រើនគិតថា ការនិយាយអ្វីមួយតែម្នាក់ឯងច្រើន​ពេកនោះ អាចជារឿងមិនល្អ ហើយពេលខ្លះនឹងគិតថា ប្រហែលជាមានបញ្ហាសតិអ្វីមួយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ​មនុស្សសឹងតែគ្រប់គ្នាទាំងនោះ គឺសុទ្ធតែធ្លាប់និយាយអ្វីមួយតែម្នាក់ឯង ឬ និយាយឃ្លាណាមួយទៅកាន់ខ្លួនឯង គ្រាន់តែតិច ឬ ច្រើនប៉ុណ្ណោះ។ ទោះបីជាមនុស្សភាគច្រើនគិតថា ការនិយាយតែម្នាក់ឯង វាហាក់ដូចជា មិនល្អក្តី ប៉ុន្តែបើតាមការស្រាវជ្រាវ វាក៏បានផ្តល់ប្រយោជន៍យ៉ាងច្រើនផងដែរ៖

១) ជួយរៀបចំគំនិត ៖ នៅក្នុងសង្គមដ៏សែនរវល់យើងនេះ យើងមានគំនិតរាប់លានរត់កាត់ខួរក្បាល។ គំនិតរបស់យើងលោតចុះឡើង។ ដូច្នេះហើយ ការនិយាយមកកាន់ខ្លួនឯង ​វាអាចជួយអ្នកក្នុងការរុករកគំនិតដែលសំខាន់ៗបានឆាប់រហ័ស។ មានន័យថា បើអ្នកចូលចិត្តនិយាយមកកាន់ខ្លួនឯង ឬ និយាយម្នាក់ឯងនោះ គឺពិតជា​ធ្វើឲ្យអ្នកអាចរៀបចំគំនិតល្អៗ ដែលអាចមានប្រយោជន៍ នៅពេលនិយាយជាមួយអ្នកដទៃ។

២) សម្រេចគោលដៅ ៖ ការមានបញ្ជី (រៀបរាប់ពីគោលដៅ ឬ អ្វីដែលត្រូវធ្វើ) ប្រាប់ពីធ្វើដែលអ្នកត្រូវធ្វើ ស្តាប់ទៅហាក់ដូចជាគំនិតល្អ។​ ប៉ុន្តែប្រសិនបើបញ្ជីនេះវែងពេក  វាធ្វើអោយយើងបាក់ទឹកចិត្តព្រោះវាពិតជាបិបាកក្នុងការសម្រេច ។ ប៉ុន្តែបើ​និយាយខ្លាំងៗចំពោះចំពោះគោលដៅ ឬ ចំណុចសំខាន់ទាំងនោះ វានឹងជួយឲ្យអ្នកចងចាំច្បាស់អំពីដែលត្រូវធ្វើ និង មានការផ្តោតអារម្មណ៍កក្នុងការធ្វើការងារទាំងនោះ។

៣) កាន់បន្ថយភាពតានតឹង ៖  អ្នកដែលនិយាយទៅកាន់ខ្លួនឯងបាន ភាគច្រើនចេះដោះស្រាយបញ្ហាដោយខ្លួនឯង។ ខណៈពេលដែលអ្នកផ្សេងស្វែងរកជំនួញពីមិត្តរួមការងារ មនុស្សដែលឧស្សាហ៏និយាយទៅកាន់ខ្លួនឯងអាចវិភាគស្ថានភាពនិង រកឃើញដំណោះស្រាយដោយមិនចាំបាច់ពឹងអ្នកដទៃ។ ក្នុងពេលដែលអ្នកមានអារម្មណ៍តានតឹង វាអាចជួយឲ្យអ្នកមានអារម្មណ៍​ធូរស្រាលឡើងវិញ ប្រសិនបើអ្នកអាចនិយាយទៅកាន់ខ្លួនឯង។

ប្រែសម្រួល​៖​​ អឺុង​មួយ​យូ ប្រភព​ ៖ www.lifehack.org/    

X
5s