តើ​សហគ្រិន​ម្នាក់ៗ​អាច​វាស់​ស្ទង់​ពី​ហានិភ័យ​នៃ​ការ​រក​ស៊ី​របស់​ខ្លួន​ដោយ​វិធី​ណា?​



រាល់​ការ​ជ្រើសរើស​ទាំង​ឡាយ​ក្នុង​ការ​រក​ស៊ី​របស់​អ្នក​តែង​​ជួប​ប្រទះ​នឹង​ហានិភ័យ​គ្រប់​ប្រភេទ។ បើ​អ្នក​ចង់​មាន​ភាព​ជោគជ័យ​សម្រាប់​មុខ​ជំនួញ​របស់​អ្នក​ គប្បី​ត្រូវ​ចេះ​វាស់​ស្ទង់​ពី​ហានិភ័យ​ដែល​អ្នក​ត្រូវ​ជួប​។ នេះ​ជា​វិធី​ខ្លះ​ៗ ដែល​ជួយ​អ្នក​អោយ​ទទួល​បាន​​នូវ​លទ្ធផល​ដ៏​មាន​ផ្លែ​ផ្កា​សម្រាប់​ការ​រកស៊ី៖ ១) ធ្វើ​ការ​ស្រាវជ្រាវ​អោយ​បាន​ច្រើន៖ ដំបូង​គេ​នោះ​អ្នក​ត្រូវ​​ព្យាយាម​ស្វែង​យល់​អោយ​បាន​លម្អិត​ពី​ ការជម្រើសអ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ ឬ គ្រោងនឹងធ្វើ តាមរយៈការស្រាវជ្រាវ និង ប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ។ ការ​ធ្វើ​ដូច​នេះ​នឹង​​ផ្ដល់​ពេលវេលា​អោយ​អ្នក​រក​ឃើញបញ្ហា​ចម្បង​​ៗ ដែល​អ្នក​អាច​ជួប។ ហានិភ័យងាយនឹងកើតឡើងខ្លាំងណាស់ បើម្ចាស់អាជីវកម្មមិនយកចិត្តទុកដាក់លើការស្រាវជ្រាវ។ ២) ចេះ​ប្រមើល​មើល​អំពី​កំហុស៖ អ្នក​ត្រូវ​ចេះ​ប្រមើល​មើល​ពី​កំហុស​នានា​ ដែល​អាច​នឹង​កើត​ឡើង​រួច​ព្យាយាម​គិត​រក​វិធី​សម្រាប់​ដោះស្រាយ។ មុន​ពេល​ចាប់​ផ្ដើម​ជ្រើសរើស​អ្វី​មួយ ​អ្នក​ត្រូវ​គិត​ថា​តើ​លទ្ធផល​អ្វី​ខ្លះ​ដែល​អ្នក​អាច​ទទួល​បាន។ ៣) ស្ម័គ្រចិត្ត​ និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ធ្វើ​វា៖ វា​សំខាន់​ណាស់​ក្នុង​ការ​​​គិត​ពី​ការ​វាស់​ស្ទង់​​ហានិភ័យ​ដែល​អាច​កើត​ឡើង​ តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ​គឺ​ថា​តើ​អ្នក​​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ដោយ​របៀបណា? ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ​ខ្លាំង​អ្នក​ត្រូវ​​ស្ម័គ្រចិត្ត​ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា​ត្រឹមត្រូវ​ ហើយ​ត្រូវ​ហ៊ាន​សម្រុក​ទៅ​មុខ​ជានិច្ច។ ៤) ត្រូវ​រៀន​និយាយ​ពាក្យ​ថា​​«ទេ»​៖ នៅ​ពេល​អ្នក​មាន​អ្វី​ដែល​ត្រូវ​គិត​ជា​ចាំបាច់​ហើយ​ អ្នក​ត្រូវ​ចេះ​ប្រកែក​ទៅ​កាន់​ការងារ​ផ្សេង​ទៀត ព្រោះ​ថា​ការងារ​មួយ​នឹង​មិន​អាច​បាន​ផ្លែផ្កា​ល្អ​ទេ​ប្រសិន​បើ​អ្នក​​គិត​ពី​បញ្ហា​ដទៃ​ទៀត​ក្នុង​ពេល​តែ​មួយ​នោះ។​ ៥) អ្នក​ត្រូវ​តែ​ហ៊ាន​សាក​ល្បង​ជម្រើស​របស់​អ្នក​៖​ ប្រសិន​បើ​អ្នក​គិត​ថា​ជម្រើស​របស់​អ្នក​​សម​ល្មម​គ្រប់គ្រាន់​ហើយ​គួប​ផ្សំ​នឹង​ឱកាស​ល្អ​ទៀត អ្នក​ត្រូវ​ហ៊ាន​សាក​ល្បង​វា។ ត្រូវ​ជឿជាក់​លើ​ការ​ស្រាវជ្រាវ​របស់​អ្នក​ ​បើ​មិន​សាក​ល្បង​ថ្ងៃ​នេះ​ទេ​ តើ​ចាំ​ពេល​ណា​ទៀត?៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណិ្ណកា ប្រភព៖ smallbiztrends.com