អនុវត្ត​គន្លឹះ​៤​យ៉ាង​ ដើម្បី​ធ្វើ​ការងារ​សាលា​​​​ឲ្យ​បាន​លឿន​ និង ទទួល​បាន​ពិន្ទុ​ខ្ពស់​នៅ​វិទ្យាល័យ​



ពីកម្រិតអនុវិទ្យាល័យទៅវិទ្យាល័យអាចមានការលំបាកសម្រាប់សិស្សនិស្សិតមួយចំនួន។ វាមានការលំបាកក្នុងការសម្របខ្លួនទៅនឹងកម្មវិធីសិក្សាថ្មី និងធ្វើកិច្ចការសាលាដើម្បីទទួលបានពិន្ទុល្អ។ គន្លឹះទាំងនេះនឹងជួយដល់សិស្សវិទ្យាល័យទទួលបាននូវលទ្ធផលដែលពួកគេចង់បាន៖

១)បំពេលកិច្ចការអោយទាន់ពេល ៖ ដើម្បីធ្វើកិច្ចការសាលា ហើយសល់ពេលទៅធ្វើអីផ្សេង អ្នកគួរតែកាត់បន្ថយការមើលទូរទស្សន៍ និងរកកន្លែងដែលអាចអ្នករៀនដោយគ្មានការរំខាន។ ម៉្យាងវិញទៀត អ្នកគួរមានសម្ភារៈសិក្សាអោយបានគ្រាប់គ្រាន់ ដូចជា​សៀវភៅ ឬ​ ខ្មៅដៃជាដើម។ ចំណាយពេលជារៀងរាល់ថ្ងៃទៅលើមុខវិជ្ជាដែលអ្នកមិនសូវចេះ។

២) អានសេចក្តីណែនាំ មុននឹងធ្វើកិច្ចការ ៖ ការដឹងច្បាស់ពីស្ដង់ដារដែលគ្រូចង់បាន គឺជាគន្លឹះមួយដើម្បីទទួលបានពិន្ទុល្អ។ ការមិនអើពើទៅនឹងសេចក្តីណែនាំអាចធ្វើអោយបាត់បង់ពិន្ទុ ទោះបីជាខ្លឹមសាររបស់អ្នកល្អយ៉ាងណាក៏ដោយ។

៣) ស្តាប់ និង យកចិត្តទុកដាក់ ៖ ការយកចិត្តទុកដាក់នៅក្នុងថ្នាក់ អ្នកស្ទើរតែមិនចំបាច់ចំណាយពេលដើម្បីរម្លឹកមេរៀនឡើងវិញ ។ នេះគឺដោយសារតែ អ្នកបានស្រូបយកមេរៀនរួចទៅហើយ ខណៈពេលដែលអ្នកស្តាប់គ្រូពន្យល់មេរៀន។

៤) សួរគ្រូពេលអ្នកមានចម្ងល់ ៖ វាប្រហែលជានិយាយស្រួយជាងការធ្វើ។ គួរតែមានបញ្ជីសំណួរដែលអ្នកចង់សួរទៅកាន់គ្រួដើម្បី​ទទួលបានការពន្យល់បន្ថែម។ អ្នកប្រហែលគិតថាវាជារឿងខ្មាស់អៀនមួយ។ ក៏ប៉ុន្តែ ក្នុងការសុំជំនួយពីគ្រូគឺជារឿងដែលឆ្លាតបំផុតដែលអ្នកគួរធ្វើប្រសិនជាអ្នកជាសិស្ស៕

ប្រែសម្រួល​៖​​ អឺុង ​មួយ​យូ ប្រភព​ ៖ www.lifehack.org      

X
5s