មនុស្សអវិជ្ជមាន៤ប្រភេទដែលអ្នកត្រូវជៀសកាន់តែឆ្ងាយកាន់តែល្អ
មានមនុស្សជាច្រើនដែលយើងត្រូវជួបប្រទះក្នុងឆាកជីវិត។ អ្នកខ្លះក្លាយជាមិត្តភ័ក្រ អ្នកខ្លះក៍ក្លាយជាសង្សា។ល។ មានមនុស្សជាច្រើនប្រភេទណាស់ ក៏ប៉ុន្តែមានមនុស្សបួនប្រភេទដែលអ្នកមិនគួរសេពគប់ឡើយ។
១) មនុសុ្សដែលប្រើប្រាស់អ្នក ៖ មនុស្សប្រភេទនេះច្រើនតែបោកប្រាស់អ្នកដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួនរបស់គេ ដោយមិនខ្វល់ពីអារម្មណ៏អ្នកដទៃសោះ។ ពួកអ្នកបោកប្រាស់ក៏ព្យាយាមធ្វើពុតអោយសមនឹងអំពើរបស់គេ។ នៅពេលពួកគេទទួលបាននូវអ្វីដែលគេបានធ្វើ ពួកគេនឹងចាកចេញពីអ្នក។
២) អ្នកនិយាយដើមគេ ៖ អ្នកខ្លះមានអារម្មណ៏មិនពេញចិត្តចំពោះខ្លួនឯង ហើយក៏ព្យាយាមនិយាយដើមអ្នកដទៃ។ វាធ្វើអោយពួកគេមានអារម្មណ៏ល្អ។ មនុស្សប្រភេទនេះចូលចិត្តបង្កើតរឿងដោយសារតែការច្រណែននិងចងគំនុំ។
៣) អ្នកចូលចិត្តបន្ទោសអ្នកដទៃ ៖ អ្នកណាក៏មានមនុស្សប្រភេទនេះនៅជិតខ្លួនដែរ។ មនុស្សនេះចូលចិត្តដើរតួជាជនរងគ្រោះ គ្មានការទទួលខុសត្រូវចំពោះរឿងដែលខ្លួនធ្វើ។ មនុស្សនេះក៏ចូលចិត្តបញ្ជាអ្នកដទៃ។ ការចូលចិត្តបន្ទោសអ្នកដទៃគឺជាការគេចវេះពីភារកិច្ចដែលខ្លួនមាន។
៤) អ្នកដែលចូលចិត្តរអ៊ូ ៖ ដើម្បីដោះស្រាយជាមួយមនុស្សប្រភេទនេះត្រូវការ ការស្តាប់និងការសួរនាំ។ អ្នកមិនគួរយល់ស្របជាមួយមនុស្សដែលចូលចិត្តរអ៊ូនោះទេ។ ហើយអ្នកក៏មិនគួរសុំទោសដែរ។ ម៉្យាងវិញទៀត ការផ្តាច់ចេញពីមនុស្សប្រភេទនេះ មានតែជំនុញអោយពួកគេរអ៊ូកាន់តែខ្លាំង៕
ប្រែសម្រួល៖ អឺុងមួយយូ ប្រភព ៖ www.powerofpositivity.com