ទម្លាប់​ពេល​ព្រឹក​ទាំង​៤យ៉ាងរបស់លោក​ Donald Trump មហាសេដ្ឋី និង ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​



លោក​ ​Donald Trump​ គឺ​​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ ​​របស់​គណបក្ស​សាធារណរដ្ឋ ​​ហើយ​លោក​ក៏​ជា​មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល​​ម្នាក់​នៅ​លើ​ពិភពលោក​ផង​ដែរ​។ ​ខាងក្រោម​នេះ ​គឺ​ជា​ទម្លាប់​មួយ​ចំនួន​ដែល​ ​លោក​តែង​ធ្វើ​នៅ​ពេល​ព្រឹក​៖ ១) ភ្ញាក់​ឲ្យ​បាន​លឿន​៖ វា​មិន​ទៀង​នោះ​ទេ​សម្រាប់​គាត់​ក្នុង​ការ​កំណត់​ពេល​ច្បាស់​លាស់​ណា​មួយ​ តែ​ជា​ទូទៅ​គឺ​គាត់​ក្រោក​មុន​ម៉ោង​៥:៣០​ព្រឹក ហើយ​តាម​ការ​សម្ភាសន៍​ផង​ដែរ​បាន​ឲ្យ​ដឹង​ថា​ជា​ទូទៅ​គឺ​គាត់​ដេក​តែ​៣​ម៉ោង​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​ឬ​ក៏​អាច​ដល់​៤​ម៉ោង​។ ២) មើល​វិឌីអូ និង​ព័ត៌មាន​របស់​គាត់៖ គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​អាន​ព័ត៌មាន​ ហេតុ​នោះ​ហើយ​ក៏​គាត់​មិន​ដែល​ភ្លេច​ពី​ការ​អាន​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ខ្លួន​គាត់​នោះ​ដែរ។ ៣) បើក​ Twitter៖ យោង​តាម​ប្រភព​ព័ត៌មាន​ The Washington Post បាន​ឲ្យ​ដឹង​ថា​គាត់​បាន​បើក​ Twitter នេះ​យ៉ាង​ហោច​ក៏​១០​ដង​នៅ​ក្នុង​មួយ​ថ្ងៃ​ដែរ​ ដែល​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​មួយ​នេះ​គាត់​អាច​បង្ហាញ​ប្រាប់​ពី​វត្តមាន​របស់​គាត់​ ចែក​រំលែក​ព័ត៌មាន និង​លើក​ឡើង​ពី​រឿង​ផ្សេងៗ​ផង​ដែរ។ ៤) គេច​មិន​ពិសា​អាហារ​ពេល​ព្រឹក៖ មាន​ពេល​តិចតួច​ណាស់​ដែល​គាត់​ព្រម​ពិសា​អាហារ​ពេល​ព្រឹក​ ហើយ​គាត់​ក៏​មិន​ចូលចិត្ត​ពិសា​កាហ្វេ​ឬ​ក៏​តែ​នោះ​ដែរ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ​ប្រភព៖ www.cheatsheet.com