ជំនាញ​ទាំង​៥​យ៉ាង​ដែល​អ្នក​ត្រូវ​​រៀន​ឲ្យ​ចេះ​មុន​អាយុ​៥០​ឆ្នាំ​​ជំនាញនីមួយៗសុទ្ធតែមានប្រយោជន៍ ក៏ប៉ុន្តែគ្រាន់តែជំនាញខ្លះផ្តល់ផលប្រយោជន៍ច្រើនជាង។ ខាងក្រោមនេះជាជំនាញទាំង៥យ៉ាងដែលអ្នកគួរតែចេះមុនអាយុ៥០ឆ្នាំ៖

១) ការចរចារ ៖  ការចរចារគឺជាជំនាញមួយដែលអ្នកត្រូវរៀន។ ហើយវាអាចប្រើប្រាស់ស្ទើរគ្រប់កាលៈទេសៈក្នុងឆាកជីវិតរបស់អ្នក មិនថាអ្នកចង់ពង្រីកអាជីវកម្ម ឬ រកចំណូលបន្ថែម ។ ការចេះចរចារជាមួយមនុស្សដទៃពិតជាអាចជួយអ្នកបាន។

២) រៀនឧបករណ៏តន្ត្រី ៖  ការចេះលេងឧបករណ៏តន្ត្រីមិនត្រឹមតែទទួលការសរសើរពីមិត្តភ័ក្តិរបស់អ្នកនោះទេ តែវាអាចជួយដល់ផ្លូវចិត្តរបស់អ្នក។ ការចេះលេងឧបករណ៏តន្ត្រីជួយអោយមានការផ្តោកអារម្មណ៏ទៅលើអ្វីដែលអ្នកធ្វើ។

៣) ជំនាញនិយាយ ៖  ជំនាញនិយាយគឺជាជំនាញដ៏សំខាន់ដែលអ្នកត្រូវតែចេះ បើអ្នកចង់ជោគជ័យក្នុងជីវិតរបស់អ្នក។  ហើយគ្មានអ្នកណាកើតមកពូកែនិយាយនោះទេ វាជាជំនាញដែលមនុស្សរាល់គ្នាអាចរៀនបាន។

៤) ការអាន ៖  លោក Bill Gates ធ្លាប់និយាយថា បើលោកអាចមានថាមពលពិសេសមួយ លោកចង់ពង្រីងល្បឿននៃការអានរបស់គាត់។ ការតែអានលឿនអាចសន្សំពេលវេលារបស់អ្នកបានយ៉ាងច្រើន។

៥) បង្កើតបណ្តាញក្នុងសង្គម ៖  បើអ្នកចង់ជោគជ័យ អ្នកត្រូវនៅជិតមនុស្សដែលមានការជោគជ័យ ចំពោះអ្វីដែលអ្នកចង់ធ្វើ។ ពួកគេអាចក្លាយជាអ្នកណែនាំផ្លូវដ៏ល្អសម្រាប់អ្នក។

ប្រែសម្រួល៖ អុឹងមួយយូ ប្រភព ៖ www.lifehack.org

X
5s