ហេតុផល​ទាំង​៥​យ៉ាង​ដែល​អ្នក​ដទៃ​មិន​ចូលចិត្ត​អ្នកទាល់តែសោះ​



តើអ្នកដែលឆ្ងល់ដែរឬទេថាហេតុអ្វីបានជាអ្នកដទៃមិនសូវចង់និយាយជាមួយអ្នក មិនចង់ដើរលេងជាមួយអ្នក ឬនិយាយឲ្យខ្លីគឺមិនសូវចូលចិត្តអ្នក? នេះប្រហែលជាមានអ្វីដែលទាក់ទងជាមួយហេតុផលខាងក្រោមនេះ៖   ១) ធ្វើដូចជាបញ្ជាគេ៖ កាលអ្នកចូលចិត្តបញ្ជាអ្នកដទៃឲ្យធ្វើនេះធ្វើនោះ ប្រៀបដូចជាពួកគេជាបុគ្គលិករបស់អ្នកអ៊ីចឹងនោះ វាធ្វើឲ្យពួកគេមិនចូលចិត្តអ្នកឡើយ។ ២) បន្ទោសអ្នកដទៃ៖ អ្នកមិនមានភាពទទួលខុសត្រូវខ្ពស់នោះទេ ប្រសិនបើអ្នកមិនចេះទទួលស្គាល់ពីកំហុសរបស់ខ្លួនឯងហើយចេះតែបន្ទោសគេផ្សេងរហូតនោះ ហើយក៏គ្មាននរណាម្នាក់ចូលចិត្តអ្នកដែរ។ ៣) ចូលចិត្តអួត៖ គ្មាននរណាម្នាក់សរសើរអ្នកចំពោះរឿងហ៊ឺហាបែបនេះនោះទេ អ្នកគួរធ្វើជាមនុស្សម្នាក់ដែលមិនសូវឲ្យតម្លៃទៅលើសម្ភារៈនិយម វាល្អជាជាង។ ៤) ពូកែរំខាន៖ អ្នកគួរតែដឹងថាពេលណាអ្នកគួរលេងសើចច្រើន ឬពេលណាមិនគួរ ព្រោះកាលដែលអ្នកនិយាយលេងសើចច្រើន វាអាចជាការរំខានមួយទៅដល់អ្នកជុំវិញខ្លួនអ្នក។ ៥) និយាយរិះគន់ច្រើន៖ គ្មាននរណាម្នាក់ចូលចិត្តស្ដាប់ពាក្យរិះគុណរបស់អ្នករាល់ថ្ងៃនោះទេ ហើយបើអ្នកនិយាយក្នុងន័យស្ថាបនា វាមិនសូវជាថ្វីនោះទេ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.inc.com