អ្នកស្រាវជ្រាវបង្ហាញថាភាពឯកានឹងធ្វើឱ្យមានជំងឺបេះដូងនិងដាច់សរសៃខួរក្បាល
ការធ្វើឱ្យខ្លួនឯងដាច់ឆ្ងាយពីអ្នកដទៃក៏ដូចជាសង្គម អាចធ្វើឱ្យអ្នកងាយមានបញ្ហាសុខភាពរួមមានជំងឺបេះដូងនិងការដាច់សរសៃខួរក្បាល។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ independent.co.uk។
បើតាមការអះអាងរបស់ប្រភពដដែល បានឱ្យដឹងថា ការប៉ះពាល់នេះ ដោយសារតែមនុស្សដែលចូលចិត្តរស់នៅម្នាក់ឯង ទទួលរងសម្ពាធពីការខ្វល់ខ្វាយច្រើនពេក រួមទាំងការធុញថប់ពីការងាររបស់ពួកគេផងដែរ។
អ្នកស្រាវជ្រាវជាច្រើនមកពីសកលវិទ្យាល័យ University of York, the University of Liverpool, និងNew Castle University បានបង្ហាញថា៖« ការនៅម្នាក់ឯងនេះ អាចបង្កឱ្យកើតជំងឺបេះដូងរហូតដល់ទៅ២៨ភាគរយ ហើយអត្រាដែលធ្វើឱ្យដាច់សរសៃប្រព័ន្ធខួរក្បាលមានរហូតដល់ទៅ៣២ភាគរយ។» មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានបន្ថែមទៀតដែរថា៖ «ភាពនៅម្នាក់ឯងនេះគឺជាបញ្ហាមួយដែលទាមទារការដោះស្រាយអោយបានលឿន ហើយវាក៏អាចទៅជាកង្វល់សុខភាពមួយសម្រាប់ពិភពលោកផងដែរ៕»
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា