បើអ្នកយល់ថាជីវិតរបស់អ្នករញ៉េរញ៉ៃ អនុវត្តវិធីសាស្រ្ត​ទាំង​​នេះ​ ជីវិតរបស់អ្នកនឹងមាន​សណ្តាប់ធ្នាប់ជាងមុន​



វាពិតជារឿងមិនគួរឱ្យជឿថា នៅពេលយើងអង្គុយគិត គឺមានរឿងជាច្រើនបានកប់ទុកនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ ខណៈពេលដែលអ្នកព្យាយាមប្រមូលរឿងទាំងនោះមកកប់ទុក អ្នកនឹងធ្វើឱ្យយើងកាន់តែមានបញ្ហាធំឡើងៗ។ ពេលខ្លះអ្នកគួររៀនចេះបោះបង់ចោល និងបន្តជីវិតទៅមុនទៀត។ ១) ធ្វើការសំរេចចិត្តដោយផ្អែកលើអ្វីដែលពិត៖ អ្នកគួរដោះស្រាយរឿងមួយក្នុងពេលតែមួយ។  ប្រសិនបើអ្នកឆ្ងល់ថា តើអ្នកគួរទុកវាដោយឡែកសិន ឬ កម្ចាត់វា អ្នកគួរប្រើពេលគិតជាងបីនាទី រួចអ្នកអាចសួរសំណួរនេះឡើងវិញ? តើរឿងមួយចំនួនអាកែកុនឡើងវិញបានទេ? ត្រូវចាំថា អ្នកគួររៀនចេះបោះបង់ចោល បោះចោលនូវរឿងដែលមិនគួរគិត។ ២) អ្នកគួរបង្កើតប្រអប់បីសម្រាប់ខ្លួនឯងគឺ "ប្រហែល", "ធុងសំរាម" និង"ប្រអប់សំរាប់បរិច្ចាគ"៖ ដើម្បីរក្សាសណ្តាប់ធ្នាប់នៃរឿងរ៉ាងឱ្យបានល្អ អ្នកគួរមានប្រអប់ទាំងបីនេះ។ ប្រអប់ "ប្រហែល”  គីជាប្រអប់ដែលអ្នកគួររក្សាទុកនូវរឿងរ៉ាវដែលអ្នកមិនច្បាស់ថាអ្នកត្រូវការវាឬអត់។ ប្រអប់ "ធុញសំរាម" សម្រាប់ចោលរឿងរ៉ាវដែលអ្នកលែងត្រូវការ។ "ប្រអប់សម្រាប់បរិច្ចាក" គឺសំរាប់រក្សានូវរឿងរ៉ាវដែលអ្នកចង់ឱ្យទៅអ្នកដទៃ។ ៣) បំបែកការងារ៖ អ្នកមិនចាំបាច់ចំណាយពេលចុងសប្តាហ៍ដើម្បីសម្អាតផ្ទះឬធ្វើកិច្ចការសរុបនោះទេ។ អ្នកអាចបំបែកការងារឱ្យទៅជាតូចៗ ហើយត្រូវកំណត់ថាធ្វើប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ប្រសិនបើអ្នកចង់បានលទ្ធផលនោះ។ អ្នកគួរតែសម្រាកយ៉ាងហោចណាស់បានពីរបីនាទី រាល់សាមសិបនាទីម្តង។ វាសំខាន់ នៅពេលដែលអ្នកបានសម្រាកបន្តិច ដើម្បី ផ្តោតអារម្មណ៍ និងដើម្បីជៀសវាងអារម្មណ៏ធុញថប់។ ៤) រក្សាទម្លាប់ល្អ៖ បន្ទាប់ពីអ្នកបានរៀបចំនូវអ្វីដែលអ្នកមិនត្រូវការ អ្នកនឹងសល់កន្លែងជាច្រើន។ អ្នកគួរបង្កើត វិធីសាស្រ្តថ្មីៗសម្រាប់ រក្សាខ្លួនអ្នកផ្ទាល់ឱ្យមានរបៀបរៀបរយ។ បើមិនចឹងទេនោះ គំនរសំរាមនឹងមានសារជាថ្មី៕ ប្រែសម្រួល៖ អឺុងមួយយូ ប្រភព ៖  www.higherperspectives.com
X
5s