សេដ្ឋី និង មហាសេដ្ឋីណាខ្លះ ដែលចំណាយលុយរាប់លានដុល្លារដើម្បីបម្រើដល់ប្រយោជន៍មនុស្សជាតិ?
មានតែមហាសេដ្ឋីមួយចំនួនតូចតែប៉ុណ្ណោះដែលបានលះបង់គ្រប់បែបយ៉ាងដើម្បី ផ្លាស់ប្ដូរ ពិភពលោកឱ្យប្រសើរជាងមុន តាមរយៈទ្រព្យសម្បត្តិ និងភាពជោគជ័យរបស់ពួកគេ។ ខាងក្រោមនេះជាកំពូលមហាសេដ្ឋីទាំង១០ដែលបានចំណាយប្រាក់របស់ខ្លួនយ៉ាងច្រើនដើម្បីធ្វើឱ្យ ពិភពលោកនេះ ប្រសើរជាងមុន។
១) George Soros ៖ លោក គឺជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ហើយក៏ជាស្ថាបនិកនៃអង្គការOpen Society Foundations ដែលគាំទ្រសិទ្ធិមនុស្ស និងស្ថាប័នប្រជាធិបតេយ្យ ។ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ មានចំនួន ២២ ពាន់លានដុល្លារអាមេរិក ហើយ ចំនួនទឹកប្រាក់ដែលបានបរិច្ចាគ ៣៣២ លានដុល្លារ។
២) Michael R. Bloomberg ៖ លោក Michael R. Bloombergជាម្ចាស់ក្រុមហ៊ុន Bloomberg LP បានផ្តល់ប្រាក់ចំនួន១០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ គឺមានចំនួន១៩,៥ ពាន់ លានដុល្លារ ហើយបានបរិច្ចាគប្រមាណ ២៧៩ លានដុល្លារអាមេរិក។
៣) T.Denny Sanford ៖ លោក T.Denny Sanford ជាធនាគារិកដ៏ជោគជ័យម្នាក់ និង ថ្មីៗនេះ លោកបានបង្កើតវិទ្យាស្ថានមួយសម្រាប់ស្រាវជ្រាវជំងឺមហារីកសុដន់។ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ គឺមានចំនួន៦០០ លានដុល្លារអាមេរិក ហើយបានបរិច្ចាគសរុបប្រមាណ ១៦២,៥ លានដុល្លារអាមេរិក។
៤) Irwin Jacobs ៖ លោក ជាម្ចាស់ក្រុមហ៊ុនQualcomm ហើយលោកបានផ្ដល់ថវិកាទៅមន្ទីរសុខភាពយ៉ាងច្រើន។ទ្រព្យសម្បត្តិរបស់ លោកគឺមានចំនួន១,១៥ពាន់លានដុល្លារអាមេរិក ហើយបានបរិច្ចាគប្រមាណ១១៩,៥លានដុល្លារអាមេរិក។
៥) Eli Broad ៖ លោក Eli Broad គឺជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុ មួយ។ទ្រព្យសម្បត្តិរបស់ លោកគឺមានចំនួន៦,៣ពាន់លានដុល្លារ ដុល្លារអាមេរិក ហើយបានបរិច្ចាគប្រមាណ១១៨,៣ លានដុល្លារអាមេរិក៕
ចំណែកលោក Mark Zuckerberg ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនFacebook និង ជាមហសេដ្ឋីវ័យក្មេងនោះ គឺមានស្ថិតនៅចំណាត់ថ្នាក់ទី១០ ដោយបរិច្ចាគប្រាក់ប្រមាណ១០០លានដុល្លារអាមេរិកដែលផ្ដោតសំខាន់លើវិស័យអប់រំ៕
ប្រែសម្រួល៖ អ៊ឺង មួយយូ
ប្រភព ៖ www.addicted2success.com