​ទាំង​នេះ​ជា​អត្ថប្រយោជន៍​​​រវាង​​ការ​ហាត់​ប្រាណ​ពេល​ព្រឹក​ និង​ពេល​​ល្ងាច​



អ្នកខ្លះចូលចិត្តហាត់ប្រាណនៅពេលព្រឹក ហើយអ្នកខ្លះទៀតចូលចិត្តធ្វើនៅពេលល្ងាចដើម្បីកាត់បន្ថយភាពតាងតឹង និងដើម្បីកម្ចាត់ជាតិពុលនៅក្នុងខ្លួន។ តាមពិតទៅ ការហាត់ប្រាណពេលព្រឹក និងពេលល្ងាច គឺមានអត្ថប្រយោជន៍ដូចគ្នា៖ ពេលព្រឹក ១) មិនងាយលះបង់ ៖ អ្នកចូលចិត្តហាត់ប្រាណនៅពេលព្រឹក ភាគច្រើនជាមនុស្សដែលមិនងាយលះបង់ក្នុងការធ្វើកិច្ចការអ្វីមួយ។ ២) អំណោយផលលើការងារ ៖ ការធ្វើលំហាត់ប្រាណនៅពេលព្រឹកជួយឱ្យអ្នកមានអារម្មណ៏ល្អ និងនាំឱ្យអ្នកអាចផ្តោតអារម្មណ៏ទៅលើការងាររបស់អ្នកបានមួយចំណែកធំ។ ពេលល្ងាច ១) ការបង្ការការរងរបួសផ្សេងៗ ៖ សីតុណ្ហភាពរាងកាយទាបនៅពេលភ្ញាក់ពីគេង ដូច្នេះ លទ្ធភាពនៃការមានរបួសអាចកើនឡើង។ អ្នកអាចធ្វើលំហាត់នៅពេលល្ងាចដែលអាចកាត់បន្ថយការប្រឈមនៃការទាញសរសៃបាន។ ២) រើសម៉ោងដែលអ្នកទំនេរ ៖ អ្វីដែលសំខាន់នោះគឹយើងធ្វើលំហាត់ប្រាណជារៀងរាល់ឆ្នាំ។ ម៉ោងណាក៏មិនសំខាន់ដែរ។ ដូច្នេះហើយ ស្វែងរកម៉ោងដែលអ្នកទំនេរ ហើយព្យាយាមហាត់ប្រាណជារៀងរាល់ថ្ងៃ តាមតែអាចធ្វើទៅបាន៕ ប្រែសម្រួល៖ អឺុងមួយយូ ប្រភព ៖  www.news.com.au
X
5s