តើគួរធ្វើយ៉ាងណាដើម្បីអាចអត់ទោសឲ្យអ្នកដទៃបាន?
នរណាៗក៏ធ្លាប់ធ្វើខុស ហេតុនេះយើងគួរតែអត់ទោសដល់ពួកគេឲ្យបានច្រើនជាពិសេសនៅពេលដែលគេមានអារម្មណ៍ថា ដឹងខ្លួនខុស។ តែពេលខ្លះយើងហាក់បីដូចជាមានការលំបាកក្នុងការអនុវត្តផ្ទាល់ដោយសារតែនៅក្នុងចិត្តយើងនៅតែមានកំហឹងនៅឡើយ យ៉ាងណាមិញវាអាចបង្ក្រាបបានដោយវិធីទាំង៤ខាងក្រោម៖
១) ធ្វើការសម្រេចចិត្តឲ្យច្បាស់លាស់៖ វាប្រាកដណាស់ដែលថាយើងអាចសម្រេចចិត្តខុសនៅពេលដែលយើងកំពុងតែមានកំហឹង ដូច្នេះចូរអ្នកកុំសម្រេចចិត្តនៅពេលដែលអ្នកកំពុងខឹងឲ្យសោះ។
២) យល់ពីតម្លៃនៃការអត់ទោស៖ ការខឹងគុំកួននាំមកតែសេចក្ដីវិនាសតែប៉ុណ្ណោះទេ ហើយការដែលអត់ទោសឲ្យអ្នកដទៃបានអាចធ្វើឲ្យអ្នករស់នៅក្នុងសេចក្ដីសុខយ៉ាងពិតប្រាកដបាន។
៣) រំលឹកពីរឿងល្អៗ៖ ពេលខ្លះគេប្រហែលជាមិនមានចេតនានោះទេ គេអាចធ្វើទៅដោយសារតែការភ្លេចគិតមួយឆាវ ដូចនេះអ្វីដែលអ្នកគួរធ្វើគឺរំលឹកឡើងវិញពីរឿងល្អៗដែលគេបានធ្វើចំពោះអ្នក។
៤) បំបាត់ចោលនូវការយល់ច្រឡំ៖ បើសិនជាអ្នកឆ្ងល់ សង្ស័យ អ្នកគួរតែព្យាយាមសួរត្រង់ៗហើយមិនគួរធ្វើការសន្មតអ្វីមួយដោយខ្លួនឯងនោះទេ៕