នៅ​អង់គ្លេស៖ ​​​ពួក​អ្នក​មាន​ ​អាយុវែង​ជាង​ពួក​អ្នក​ក្រ​រហូត​ទៅ​ដល់​៨​ឆ្នាំ​



ការសិក្សាបានរកឃើញថាប្រជាជនដែលរស់នៅប៉ែកខាងកើតនិងខាងត្បូងដែលសម្បូរទៅដោយអ្នកមានមានអាយុសង្ឃឹមរស់គិតជាមធ្យម (Life Expectancy) ច្រើនជាងប្រជាជននៅប៉ែកខាងជើងដែលភាគច្រើនជាអ្នកក្រ។ មានមូលហេតុជាច្រើនត្រូវបានលើកឡើង តែមូលហេតុចម្បងនោះគឺបញ្ហាសុខភាពដែលគួរឲ្យកត់សម្គាល់ទៅលើជំងឺបេះដូងនិងជំងឺមហារីក។ តែវាមានមិនស្មើភាពគ្នាដោយសារតែ២០%នៃអ្នកមានដែលមានភេទប្រុសនៅប៉ែកខាងកើតអាចរស់បានរហូតទៅដល់អាយុ៨៣,១ឆ្នាំ ហើយស្ត្រីវិញអាចរហូតដល់៨៦.៤% រីឯ២០%នៃបុរសដែលរស់នៅផ្នែកខាងជើងនៃប្រទេសអង់គ្លេសវិញជាមធ្យមអាចរស់បានត្រឹមតែអាយុ៧៤,៩ឆ្នាំ ហើយស្ត្រីវិញត្រឹមតែ៧៩,៥ឆ្នាំប៉ុណ្ណោះ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com
X
5s