កំហុស​ឆ្គង​៤​យ៉ាង​ ដែល​មនុស្ស​​​ភាគច្រើន​តែង​មាន​ ​​នៅ​ពេល​ទិញ​ឡាន​



រថយន្តពិតជា មានសារសំខាន់សម្រាប់មនុស្សគ្រប់រូប ហើយបើអាចទិញឡានទំនើបៗវិញ គឺពិតជារឿងរីករាយមួយ។ ដូច្នេះហើយ កំហុសក៏ងាយកើតមានឡើង ប្រសិនជាអ្នកចង់ទិញឡានដោយមិនមានការពិចារណាច្បាស់លាស់។ ១) មិនវាយតម្លៃហិរញ្ញវត្ថុរបស់ខ្លួន៖ មុនពេលដែលអ្នកទៅកន្លែងលក់ទិញឡាន អ្នកគួរតែដឹងពីចំនួនប្រាក់ ឬ ដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនជាមុនសិន។ តើឡានប្រភេទណាដែលអ្នកអាចទិញ តាមលទ្ធភាពរបស់អ្នក និងគិតរួមទាំងពន្ធផ្សេងៗ? បើមិនបានធ្វើតាមចំណុចនេះទេ អ្នកនឹងប្រឈមនឹងបញ្ហាមិនខាន។ ២)ខ្វះការស្រាវជ្រាវ៖មនុស្សជាច្រើនបានធ្វើការស្រាវជ្រាវឬទទួលព័ត៌មានគ្រប់គ្រាន់មុនពេលពួកគេសម្រេចចិត្តទិញឡាន។ តែក៏មានមនុស្សមួយចំនួន ដែលមិនបានទទួលព័ត៌មានអ្វីទាល់តែសោះ តែបែរជាទៅទិញឡានទៅវិញ ដែលនាំឲ្យលទ្ធផលខុសពីការរំពឹងទុក។ ការធ្វើការស្រាវជ្រាវ អ្នកអាចដឹងពីតម្លៃ និងគុណសម្បត្តិនៃឡានដែលអ្នកចង់ទិញ។ ៣) ការទិញដោយមិនបានព្រាងទុក៖ មនុស្សមួយចំនួនបានទិញឡាន ដោយមិនបានព្រាងទុកទេ ពោលគឺនៅពេលឃើញគេប្រកាសលក់ភ្លាមក៏ស្រវាទិញតែម្ដង ប៉ុន្តែមិនទាន់បានត្រួតពិនិត្យឲ្យច្បាស់នោះឡើយ ដោយគ្រាន់តែមើលឃើញថា វាទំនង និង តម្លៃថោក។ ក្រោយពេលទិញរួចហើយ បានដឹងថា ប្រើមិនកើត។ ៤) ខ្វះការពិចារណាអំពីជម្រើស៖ មុនពេលសម្រេចចិត្តទិញរថយន្តណាមួយ អ្នកគួរតែពិចារណា និង មើលឲ្យបានគ្រប់ជ្រុងជ្រើស ដើម្បីជ្រើសរើសយកប្រភេទណាមួយឲ្យសមជាមួយនឹងស្ថានភាពជាក់ស្ដែងរបស់អ្នក។ ប៉ុន្តែមនុស្សមួយចំនួនដោយសារតែ ចង់បានឡានខ្លាំងពេកក៏សម្រេចចិត្តទិញយ៉ាងរហ័សបំផុត ដែលនេះជាចំណុចមិនល្អនោះទេ៕ ប្រែសម្រួល៖ អ៊ឺង មួយយូ ប្រភព៖ www.cheatsheet.com
X
5s