បាក់ទឹកចិត្តមែនទេ? សួរខ្លួនឯងសំនួរទាំងបីនេះ អ្នកនឹងមានកម្លាំងចិត្តឡើងវិញ
ថ្ងៃខ្លះ អ្នកមានអារម្មណ៍ល្អនៅពេលព្រឹក តែនៅពេលខ្លះ អ្នកគិតចុះគិតឡើងក៏មានអារម្មណ៍ថាហត់នឿយ ដែលជាហេតុនាំអោយអ្នកមានអារម្មណ៍មិនល្អ បាក់ទឹកចិត្ត មិនចង់ធ្វើអ្វីជាដើម។ បើអ្នកជួបរឿងបែបនេះ ចូរអ្នកសួរខ្លួនឯង៣ សំនួរខាងក្រោមនេះ៖
១) បើសិនជាខ្ញុំមានពេលតែពាក់កណ្ដាលនៅថ្ងៃនេះ តើខ្ញុំចង់ធ្វើអ្វី?
២) តើខ្ញុំត្រូវធ្វើអ្វីដើម្បី មានអារម្មណ៍ល្អដែលនាំអោយខ្ញុំអាចសម្រេចកិច្ចការបានច្រើន?
៣) តើហេតុអ្វីបានខ្ញុំកំពុងធ្វើរឿងនេះ?
ប្រែសម្រួល៖ អ៊ឹង មួយយួ
ប្រភព៖ www.success.com