ហេតុផល ៥យ៉ាងពន្យល់ពីវិបត្តិប្រជាសាស្ត្រពិភពលោកកំពុងផ្ទុះឡើង
ពិភពលោកទាំងមូល កំពុងជួបការផ្លាស់ប្ដូរកត្តាប្រជាសាស្ត្រដ៏គួរកត់ឱ្យកត់សម្គាល់ ហើយនឹងមានការផ្លាស់ប្ដូរកាន់តែធំបន្ថែមទៀតនៅរយៈពេលពីរបីទសវត្សរ៍ខាងមុខទៀតនេះ។ បញ្ហាធំៗទាំងនោះគឺ៖
១)ប្រជាជនពិភពលោកនឹងកើនឡើងដល់ ១៤ពាន់លាននាក់នៅត្រឹមឆ្នាំ២១០០៖ កំណើនខ្លាំងនៅតំបន់សាហារ៉ាអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា។ កំណើនទាបគឺនៅតំបន់អឺរ៉ុបខាងកើត រុស្ស៊ី ចិន និងជប៉ុន។
២)អាយុសង្ឃឹមរស់របស់មនុស្សម្នាក់ៗនឹងកើនឡើងនៅគ្រប់ទីកន្លែង៖ អត្រាមរណភាពរបស់មនុស្សនឹងធ្លាក់ចុះ ដូច្នេះអត្រាអាយុរស់របស់មនុស្សនឹងកើនឡើងយូរជាងមុន ពោលគឺមានន័យថានឹងមានអត្រាមនុស្សចាស់ច្រើន។
៣) មនុស្សអាយុកណ្ដាលនឹងក្លាយជាអ្នកផ្គត់ផ្គង់និងគាំទ្រដល់ក្មេងៗ និងចាស់៖ ដោយសារតែកំណើនយុវជនច្រើន ស្របពេលដែលមនុស្សចាស់ក៏កើនឡើងខ្លាំងដែរ ដូច្នេះអ្នកដែលដើរតួនាទីសំខាន់គឺអ្នកអាយុកណ្ដាលក្នុងការគាំទ្រជីវភាព និងការមើលថែ។
៤) វិបត្តិប្រជាសាស្ត្រនេះនឹងកើតឡើងនៅប្រទេសចិនមុនគេ៖ គោលនយោបាយមានកូនតែមួយរបស់ប្រទេសចិន បានបង្កើតបញ្ហាជាច្រើនរួចទៅហើយ បើទោះបីជាពេលនេះរដ្ឋាភិបាលបានឈប់កំណត់គោលនយោបាយនេះក៏ដោយ។ អ្នកវិភាគមើលឃើញថា ចំនួនអ្នកដែលធ្វើការ នឹងធ្លាក់ចុះយ៉ាងគំហុកនៅពេលអនាគត។
៥) ប្រជាជនដែលមានអាយុគ្រប់ធ្វើការ៖ ទោះបីជាពេលនេះប្រទេសចិនមានប្រជាជនដែលកំពុងធ្វើការបាន (កម្លាំងពលកម្ម) ច្រើនជាងបណ្ដាប្រទេសផ្សេងៗក្ដី ប៉ុន្តែប្រជាជនចិននៅក្រីក្រភាគច្រើន ហើយរដ្ឋាភិបាលពុំមានកម្មវិធីសង្គមគាំទ្រច្រើននៅឡើយ។ ប្រទេសផ្សេងទៀតគឺមានប្រជាជនវ័យចំណាស់ច្រើន ប៉ុន្តែភាគច្រើនប្រទេសទាំងនោះក្លាយជាប្រទេសអ្នកមានអស់ហើយ ហើយជីវភាពប្រជាជនគេក៏គ្រាន់បើដែរ។ ទោះជាយ៉ាងណា កម្លាំងពលកម្មសកលនឹងថយចុះនៅពេលអនាគាត៕
ដោយ៖ រតនៈវិភូ