សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ចូលចិត្ត ​វិភាគ​រឿង​ហួសហេតុ​ជ្រុល​



ការសិក្សាមួយបានបង្ហាញថាមនុស្សស្រីចូលចិត្តវិភាគរឿងវែងឆ្ងាយហួសពីការពិត ដែលគិតជាភាគរយទៅគឺ៧%ច្រើនជាងមនុស្សប្រុស។ ការវិភាគរឿងសាមញ្ញឲ្យក្លាយទៅជារឿងស្មុគស្មាញគឺជាចំណុចមិនល្អមួយដែលអ្នកគួរតែកម្ចាត់វាចេញ តែមុននឹងធ្វើបែបនោះអ្នកគួរតែស្គាល់ពីមុខសញ្ញារបស់វាសិនដូចជា៖ ១) ពិនិត្យអ្វីៗជ្រាំដែល៖ ឧទាហរណ៍សាមញ្ញមួយនៅពេលដែលអ្នកកំពុងប្រឡង នៅពេលដែលអ្នកធ្វើលំហាត់ទាំងនោះចប់ អ្នកក៏ផ្ទៀងផ្ទាត់វាម្ដងទៀត តែពេលខ្លះប្រសិនបើអ្នកពិនិត្យវាចុះឡើងជ្រាំដែលពេក អ្នកអាចនឹងផ្លាស់ប្ដូរចម្លើយរបស់អ្នក ដែលធ្វើឲ្យមានការប៉ះពាល់ដល់ពិន្ទុប្រឡងរបស់អ្នក។ ២) វិភាគគ្រប់វិនាទី៖ អ្នកមិនអាចសម្រាកខួរក្បាលរបស់អ្នកបានទេ ដោយសារអ្នកតែងតែវិភាគគ្រប់រឿងគ្រប់រ៉ាវដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក។ ៣) ពិបាកគេងលក់៖ អ្នកហាក់បីដូចជាមានបញ្ហាជាមួយនឹងដំណេករបស់ខ្លួនឯង ដោយសារមូលហេតុចម្បងនោះគឺខួរក្បាលរបស់អ្នកមិនព្រមនឹងសម្រាកងាយៗនោះទេ អ្នកគិតថាការវិភាគច្រើននឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានគំនិតជ្រៅជ្រះជាងមុន។ ៤) គិតថាគំនិតរបស់អ្នកល្អជាងគំនិតគេផ្សេង៖ ដោយសារតែអ្នកចូលចិត្តវិភាគ ហេតុនេះអ្នកគិតថាខ្លួនឯងមានការគិតវែងឆ្ងាយជាងអ្នកដទៃ ទើបធ្វើឲ្យអ្នកយល់គំនិតរបស់អ្នកអ្នកដទៃមិនល្អដូចគំនិតដែលអ្នកផ្ដល់ឲ្យនោះទេ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.higherperspective.com
X
5s