តើ​គួរ​ធ្វើ​យ៉ាង​ណា ​​នៅ​ពេល​​អ្នក ​មិន​សូវ​ជា​មាន​គំនិត​ក្នុង​ការ​និយាយ​ទាក់​ទង​នឹង​ប្រធាន​បទ​មួយ​ចំនួន?​



មិនមែនមនុស្សតិចទេដែលមានបញ្ហាជាមួយនឹងរឿងមិនសូវមានគំនិតឬមានយោបល់ ដែលជាមូលហេតុធ្វើឲ្យពួកគេមានការលំបាកនៅពេលដែលពិភាក្សាពីរឿងអ្វីមួយជាមួយអ្នកដទៃ។ បើសិនជាអ្នកចង់ឲ្យខ្លួន អាចបណ្ដុះការយល់ដឹងឲ្យកាន់តែធំទូលាយជាងមុន អ្នកគួរតែអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ៖ ១) បញ្ឈប់ការគិតអវិជ្ជមាន៖ ជាទូទៅនៅពេលដែលអ្នកមិនសូវមានចំណេះដឹងឬបទពិសោធន៍ពីអ្វីមួយ អ្នកតែងតែគិតថាវាមិនអាចទៅរួចនោះទេសម្រាប់អ្នក ឬគិតថាអ្នកនឹងត្រូវខ្មាសគេដោយសារតែអ្នកមិនដឹងថាត្រូវនិយាយអី។ ២) ចាប់ផ្ដើមពីចំណុចតូចទៅមុន៖ មិនបាច់គិតថាគំនិតអ្នកអស្ចារ្យឬក៏មិនអស្ចារ្យអ្វីនោះទេ អ្វីដែលសំខាន់គឺអ្នកគួរតែបញ្ចេញគំនិតអ្នកឲ្យអ្នកដទៃបានដឹងសិន ហើយចាំស្ដាប់គំនិតរបស់ពួកគេវិញម្ដង ឬស្ដាប់ថាតើគេយល់យ៉ាងណាអំពីគំនិតរបស់អ្នក។ ៣) ស្វែងរកព័ត៌មាននិងប្រភពរបស់វា៖ នៅពេលដែលអ្នកមិនសូវចេះពីអ្វីមួយ អ្នកគួរតែទៅអានអ្វីដែលទាក់ទងទៅនឹងអ្វីដែលអ្នកមិនដឹងនោះ ទើបអ្នកអាចយល់ពីវាបានច្រើនជាងមុន។ ៤) អានហើយរៀនពេញមួយជីវិត៖ ការអានពិតជាដើរតួមួយដ៏សំខាន់ក្នុងការពង្រីកចំណេះដឹងរបស់អ្នក ព្រោះថានៅពេលដែលអ្នកអានបានច្រើនកាលណា នោះអ្នកក៏មានចំណេះដឹងកាន់តែទូលំទូលាយជាងមុនផងដែរ ហើយមិនមែនអានតែមួយរយៈពេលនោះទេ ដោយសារមានរឿងរ៉ាវច្រើនណាស់ដែលអ្នកត្រូវរៀនរាប់មិនអស់៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.themuse.com
X
5s