កម្រងគំនិតល្អៗរបស់បុគ្គលល្បីៗក្នុងលោក សម្រាប់បណ្ដុះផ្នត់គំនិតវិជ្ជមានក្នុងជីវិត
១) «អ្នកអាចមានអ្វីៗតាមការចង់បានរបស់អ្នក ប្រសិនបើមានឆន្ទៈក្នុងការបោះបង់ជំនឿដែលគិតថា ខ្លួនធ្វើមិនកើត»។ ---ដោយ Robert Anthony
២) «រៀនស្រលាញ់ខ្លួនឯង គឺជាសេចក្ដីស្រលាញ់ដ៏អស្ចារ្យបំផុត សម្រាប់អ្នកគ្រប់គ្នា»។---ដោយ Whitney Houston
៣) «ផ្លាស់ប្ដូរការគិតរបស់អ្នក នោះអ្នកនឹងផ្លាស់ប្ដូរពិភពលោកទាំងមូល»។ ---ដោយ Norman Vincent Peale
៤) «ខ្ញុំស្អប់រាល់នាទីនៃការហ្វឹកហាត់។ ប៉ុន្តែខ្ញុំបានប្រាប់ខ្លួនឯងថា កុំបោះបង់ ព្រោះការលំបាកនៅពេលនេះនឹងធ្វើឲ្យខ្ញុំក្លាយជាជើងឯកពេញមួយជីវិត»។---ដោយ Muhammad Ali
៥) «ជីវិតគឺជាការបង្កើតឥទ្ធិពលទៅកាន់អ្នកដទៃ មិនមែនដើម្បីតែបង្កើតលុយនោះទេ»។ ---ដោយKevin Kruse
៦) «ជោគជ័យមានតែមួយប៉ុណ្ណោះ គឺ លទ្ធភាពក្នុងការចំណាយពេលក្នុងជីវិតរបស់អ្នក តាមផ្លូវដែលអ្នកពេញចិត្ត»។---ដោយChristopher Morley
ប្រភព៖ www.lifehack.org