ស្នាមជ្រួញរបស់អ្នក ព្រមានពីបញ្ហាសុខភាព៤ចំណុចនេះ
ស្នាមជ្រួញគឺជារឿងដែលមិនអាចជៀសផុតក្នុងឆាកជីវិតរបស់មនុស្សលោក។ នៅពេលយើងចាស់ទៅ ស្បែករបស់យើងកាន់តែស្ងួតទៅ។ ខាងក្រោមនេះនឹងបង្ហាញពីស្នាមជ្រួញនៅលើស្បែករបស់អ្នកប្រាប់ពីសុខភាពរបស់អ្នក៖
១)អត្រានៃការជំងឺបេះដូង៖ ប្រសិនជាស្នាមជ្រួញនោះ មាននៅជិតត្រចៀករបស់អ្នក វាជាសញ្ញាដែលបង្ហាញថាអ្នកអាចកើតជំងឺទាក់ទងនឹងបេះដូងបាន។ អ្នកស្រាវជ្រាវបានរកឃើញថា៦៧ភាគរយនៃចំនួនមនុស្សដែលមានសញ្ញានេះសុទ្ធតែមានឪកាសកើតជំងឺបេះដូង។
២) ឆ្អឹងចុះខ្សោយ៖ តាមការសិក្សារបស់សាកលវិទ្យាល័យYale ខាងវេជ្ជសាស្ត្របានរកឃើញថា ស្នាមជ្រួញ និង ឆ្អឹងមានការទាក់ទងគ្នា។ ដូច្នេះហើយតាមការស្រាវជ្រាវ នៅពេលអាយុអ្នកកើនឡើង ឆ្អឹងក៏ចុះខ្សោយ។
៣)អត្រាកើនឡើងចំពោះបញ្ហាសម្ពាធឈាម៖ តាមការសិក្សារបស់សាកលវិទ្យាល័យ Leiden បានរកឃើញថា មនុស្សស្រីដែលមានស្នាមជ្រួញតិចមានសម្ពាធឈាមទាប។ ម្យ៉ាងវិញទៀត គ្រួសារដែលរស់នៅបានយូរច្រើនតែមានស្នាមជ្រួញតិច។
៤) បង្ហាញពីទុក្ខព្រួយ ឬ កង្វល់៖ វាជាការពិតដែលគ្រូពេទ្យអាចប្រាប់តើយើងស្រេ្តសដល់កម្រិតណាផ្អែកតាមស្នាមជ្រួញដែលនៅលើស្បែករបស់អ្នក៕
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.powerofpositivity.com