ត្រូវបំភ្លេចរឿងទាំង៥នេះចោល ដើម្បីធ្វើឲ្យអ្នកមានភាពរីករាយក្នុងជីវិត
ប្រសិនបើអ្នកមិនសប្បាយចិត្ត ឬ គិតថាជីវិតរបស់អ្នកមិនដើរទៅមុន នេះប្រហែលជាដល់ពេលដែលអ្នកត្រូវធ្វើការផ្លាស់ប្ដូរហើយ។ បើមិនដូច្នេះទេនោះ អ្នកនៅតែបន្តមិនរីករាយនឹងជីវិតអ្នកជានិច្ច។ វាពិតជាពិបាកក្នុងការធ្វើការផ្លាស់ប្ដូរ ក៏ប៉ុន្តែប្រសិនបើអ្នកចង់មានការផ្លាស់ប្ដូរ ការផ្លាស់ប្ដូរជាការចាំបាច់។ ខាងក្រោមនេះជារឿងដែលអ្នកគួរបំភ្លេចប្រសិនជាអ្នកមិនចិត្តនិងជីវិតសព្វថ្ងៃ។
១) បំភ្លេចការសុំការអនុញ្ញាត៖ ប្រសិនជាអ្នកគិតតែរង់ចាំអ្នកដទៃឲ្យសម្រេចចិត្តកិច្ចការផ្សេងៗក្នុងជីវិតរបស់អ្នក នោះ មិនថាជារឿងចាប់ផ្ដើមជំនួញរឿងផ្ទាល់ខ្លួន ឬផ្លាស់ប្តូរការងារនោះទេ អ្នកគ្មានថ្ងៃនឹងផ្លាស់ប្ដូរឡើយ។ ដូច្នេះ ត្រូវជឿជាក់លើខ្លួនឯង ហើយហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្ត នោះហើយជាផ្លូវជីវិតដ៏រីករាយ។
២) បំភ្លេចចោលនូវភាពអវិជ្ជមាន៖ មានគំនិតអវិជ្ជមាន នឹងធ្វើឲ្យអ្នកមានអារម្មណ៍អាក្រក់កាន់តែខ្លាំងឡើង។ ត្រូវគិតអ្វីដែលល្អៗ និង ធ្វើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត ទើបអាចជួយអ្នកសប្បាយចិត្តជាងមុន។
៣) បំភ្លេចនូវរឿងអតីត៖ អ្នកប្រហែលជាធ្លាប់ត្រូវគេដេញចេញពីការងារ មានស្នេហាដ៏ឈឺចាប់មួយឬក៏ត្រូវគេបដិសេធរាប់មិនអស់។ គ្មានអ្នកណាខ្វល់រឿងអស់នេះទេ។ អ្នកត្រូវធ្វើការផ្លាស់ប្ដូរក្នុងថ្ងៃនេះ នឹងខំប្រឹងយកលទ្ធផលល្អៗ។
៤) បំភ្លេចចោលនូវការពន្យារពេល៖ ពេលវេលាមានតម្លៃណាស់។ ការខ្ជះខ្ជាយពេលវេលាធ្វើការការងាររបស់អ្នកគរដូចភ្នំ។ ប្រសិនបើអ្នកកំពុងជួបផលវិបាកនឹងរឿងពន្យារពេលអ្នកអាចរៀនធ្វើកិច្ចការរបស់អ្នកជារៀងរាល់ថ្ងៃ។ កត់ត្រានូវអ្វីដែលអ្នកចង់សម្រេចនៅក្នុងសៀវភៅ និងសរសេរនូវអ្វីដែលអ្នកចង់សម្រេចនឹងថ្ងៃស្អែក។
៥) បំភ្លេចចោលនូវបទដ្ឋានរបស់សង្គមមូយចំនួន៖ កុំខ្វល់នូវអ្វីដែលសង្គមអ្នកជឿជាក់ថាការងាររបស់អ្នកគួរតែធ្វើការ៥ម៉ោងឬ ៨ម៉ោង។ បើអ្នកមានកិច្ចការត្រូវធ្វើច្រើន ឬការងារមិនទាន់ហើយ អ្នកអាចបន្ថែមម៉ោងធ្វើការទៀត។
ប្រែសម្រួល៖ អឹុងមួយយូ
ប្រភព ៖ www.lifehack.org