​រឿង​ល្អ​៤​យ៉ាង​នឹង​កើត​ឡើង ​នៅ​ពេល​អ្នក​ក្លាយ​ជា​ម្ដាយ​របស់​គេ​នៅពេលអ្នកក្លាយជាម្ដាយគេ អ្នកនឹងមានការផ្លាស់ប្ដូរ។ មិនថាជំនាញទាំងនោះមកពីណានោះទេ ពេលមានកូនពិតជាជួយអោយម្ដាយឆ្លាតជាងមុន។ ចំណុចទាំងបួនខាងក្រោមនេះជាអ្វីដែលអ្នកអាចរៀនក្រោយក្លាយជាម្ដាយ៖ ១) ការដាក់ខ្លួន៖ នៅពេលមនុស្សស្រីមានកូន ពួកគេនឹងត្រូវប្រឈមបញ្ហាជាច្រើនដែលទាមទាឲ្យមានការអត់ធ្មត់ក្នុងការដោះស្រាយ ដែលនេះក៏ជាអត្ថប្រយោជន៍មួយក្នុងការផ្តល់មេរៀនសំខាន់ៗដែលមិនងាយនឹងរកបាន។ មិនថាអ្នកធ្លាប់ជាមនុស្សបែបណានោះទេ ពេលមានកូននោះ វានឹងជួយឲ្យអ្នកចេះដាក់ខ្លួនឲ្យសុភាពជាងមុន ហើយអាចធ្វើការយ៉ាងចុះសម្រុងជាមួយនឹងមនុស្សជុំវិញខ្លួន។ ២) អាចធ្វើរឿងច្រើនក្នុងពេលតែមួយ៖ អ្នកម្ដាយខ្លះកំពុងធ្វើកិច្ចការរបស់គាត់ផង តែពួកគាត់ត្រូវរំលឹកមេរៀនអោយកូនគាត់ផងក្នុងពេលតែមួយ។ នៅកន្លែងធ្វើការក៏អញ្ចឹងដែរ ថ្ងៃខ្លះអ្នកមានកិច្ចការច្រើនធ្វើក្នុងពេលតែមួយ។ ដូច្នេះហើយ នៅពេលដែលមនុស្សស្រីមានកូនហើយ ពួកគេនឹងស្ទាត់ជំនាញ់ក្នុងការធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយ។ ៣) កិច្ចការត្រូវបានបំពេញយ៉ាងរហ័ស៖ ដោយសារតែស្ថិតក្នុងបរិយាកាសមួយដែលត្រូវធ្វើកិច្ចការជាច្រើនជារៀងរាល់ថ្ងៃ នោះវាធ្វើឲ្យសមត្ថភាពក្នុងការបំពេញការងារក៏លឿនជាងមនុស្សធម្មតាផងដែរ។ នៅពេលមនុស្សស្រីមានកូន ពួកគេនឹងអាចបង្កើនផលិតភាពជាងមុនទៅទៀត។ ៤) មានគម្រោងច្រើន៖ ម្តាយតែងតែមានគម្រោងA Bឬ C ។ ពួកគាត់គិតបានវែងឆ្ងាយ នឹងមានជម្រើសច្រើន។ ពេលគាត់មានការផ្លាស់ប្តូរ គាត់មិនសូវភ័យ។ ដូច្នេះនៅពេលដែលស្រ្តីមានកូនហើយនោះ ពួកគេនឹងក្លាយជាមនុស្សដែលពូកែរៀបចំគម្រោងសម្រាប់ធ្វើកិច្ចការផ្សេងៗ ហើយតែងតែមានជម្រើសជានិច្ច៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.entrepreneur.com
X
5s