​​អ្នក​គួរ​អនុវត្ត​វិធី​ទាំង​៣​នេះ ដើម្បី​មាន​ពេល​ច្រើន​​ជាង​មុន​​ ​សម្រាប់​ធ្វើ​ការងារ​​



ជាទូទៅ មនុស្សភាគច្រើនគិតថាខ្លួនឯងមានពេលមិនគ្រប់គ្រាន់នោះទេ ក្នុងការបំពេញការងាររបស់ខ្លួន ហើយនេះក៏ជាមូលហេតុមួយដែលធ្វើឲ្យពួកគេមានដំណេកតិចផងដែរ ដើម្បីធ្វើការងារទាំងអស់ឲ្យហើយ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចអនុវត្តបានដើម្បីទទួលបានពេលវេលាបន្ថែម៖ ១) កាត់បន្ថយការមើលទូរទស្សន៍និងចុចទូរស័ព្ទ៖ មនុស្សមួយចំនួនមិនបានដឹងថាពួកគេញៀននោះទេ ជាពិសេសគឺជាមួយទូរស័ព្ទដៃរបស់ពួកគេផ្ទាល់តែម្ដង ហើយពួកគេក៏តែងតែពន្យារពេលជារឿយៗ ដែលក្លាយជាការរំខានមួយក្នុងការឃាំងពួកគេមិនឲ្យធ្វើអ្វីដែលពួកគេត្រូវធ្វើ។ ២) មានភាពរួសរាន់៖ អ្នកអាចដើរលឿនជាងមុន ក្រោកលឿនជាងមុន ឬក៏មុជទឹកលឿនជាងមុនជាដើម អ្វីដែលអ្នកអាចធ្វើបានលឿនជាងមុនក៏ធ្វើទៅ កុំអូសបន្លាយពេលវេលាពេក។ ៣) កាត់បន្ថយការងារដែលមិនសូវមានប្រយោជន៍៖ ការងារណាក៏មានប្រយោជន៍ដែរគ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ ដូចនេះអ្នកគួរចេះលៃលកថាតើការងារណាដែលអ្នកគួរតែចំណាយពេលច្រើនលើវា ហើយការងារណាទៀតដែលអ្នកអាចចំណាយពេលតិចលើវា ឬអាចមិនបាច់ធ្វើវាតែម្ដង៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.guidedmind.com
X
5s