​ត្រូវ​អនុវត្ត​វិធី​សាស្ត្រ​ទាំង​នេះ ​ដើម្បី​ធានា​ថា ការងារ​ក្រុម​របស់​អ្នក​មិន​​ជាប់​គាំង​ក្នុង​ភាព​បរាជ័យ​



នេះគឺជាបញ្ហាមួយដែលកើតឡើងលើមនុស្សទូទៅ ព្រោះថាមនុស្សម្នាក់មានអត្តចរិតនិងការយល់ឃើញខុសៗគ្នាដែលបណ្ដាលឲ្យពួកគេមានផលលំបាកក្នុងការចុះសម្រុងនៅពេលដែលធ្វើការងារជាក្រុមម្ដងៗ តែរឿងនេះសមាជិកក្រុមម្នាក់ៗអាចកែប្រែឲ្យប្រសើរជាងមុនបានតាមវិធីខាងក្រោមនេះ៖ ១) យល់ពីគោលដៅរបស់ក្រុម៖ មុននឹងចាប់ផ្ដើមបំពេញការងារក្រុម សមាជិកម្នាក់ត្រូវតែស្គាល់ពីគោលបំណងក៏ដូចជាគោលដៅដែលពួកគេបានព្រមព្រៀងជាមួយគ្នាហើយក៏ព្រមក្នុងការត្រៀមខ្លួនដើម្បីនឹងសម្រេចគោលដៅជាមួយគ្នាផងដែរ។ ២) បើកចិត្តឲ្យទូលាយ៖ អ្នកគួរតែបើកចិត្តឲ្យទូលាយនៅពេលដែលធ្វើការជាក្រុមតាមការនិយាយគ្នាបែបស្មោះត្រង់ និងកុំព្យាយាមប្រកាន់គ្នា ព្រោះវានឹងផ្ដល់បរិយាកាសដល់ការងារក្រុមរបស់អ្នក។ ៣) បង្កើតភាពកក់ក្ដៅឲ្យគ្នា៖ អ្នកគួរតែធ្វើឲ្យអ្នកដែលនៅក្នុងក្រុមជាមួយគ្នា មានអារម្មណ៍ថាពួកគេគឺសមាជិកដ៏សំខាន់នៅក្នុងក្រុមដែរ ទើបធ្វើឲ្យពួកគេមានកម្លាំងចិត្តក្នុងការផលិតការងារដែលមានភាពលេចធ្លោបាន។ ៤) គោរពគ្នា៖ អ្នកណាក៏មានគំនិតល្អរៀងៗខ្លួនដែរ តែពេលខ្លះវាមិនប្រាកដថាអ្នកដទៃយល់ស្របជាមួយយើងនោះទេ ព្រោះគេក៏មានគំនិតផ្ទាល់ខ្លួនរបស់គេដែរ តែសម្រាប់ស្ថានភាពបែបនេះអ្នកគួរតែចេះគោរពគំនិតអ្នកដទៃ ហើយក៏ព្យាយាមអត់ទោសឲ្យគ្នាដែរនៅពេលដែលជួបប្រទះបញ្ហាម្ដងៗ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.humanresources.about.com
X
5s