មានក្រុមភេរវកម្មមួយខ្លាំង និងសាហាវជាងក្រុម ISIS ទៅទៀត
យោងតាមរបាយការណ៍ថ្មីមួយដែលត្រូវបានដកស្រង់យកមកចុះ ផ្សាយដោយសារព័ត៌មានអង់គ្លេស The Independent បានឱ្យដឹងថា ក្រុមភេរវកម្ម Boko Haram បានវ៉ាដាច់ក្រុមភេរវកម្ម ISIS ក្លាយជាក្រុមភេរវកម្មដែលសាហាវបំផុតក្នុងលោក។
ក្រុមភេរវកម្មដែលមានមូលដ្ឋាននៅប្រទេសនីហ្សេរីយ៉ានេះ បានទទួលខុសត្រូវលើការសម្លាប់មនុស្សប្រមាណ ៦៦៤៤នាក់នៅឆ្នាំ២០១៤។ ដោយឡែក ក្រុម ISIS ទទួលខុសត្រូវលើការសម្លាប់មនុស្សប្រមាណ តែ ៦០៧៣នាក់ប៉ុណ្ណោះ។
ដោយឡែក ក្រុមនេះក៏បានចងសម្ព័ន្ធភាពជាមួយក្រុមភេរវកម្មរដ្ឋឥស្លាមផងដែរ៕