ហេតុផល ៤យ៉ាងដែលបង្ហាញថា អ្នកនៅតែជាមនុស្សជំពាក់បំណុលគេ
បើសិនជាអ្នកមិនមែនគម្រោងច្បាស់លាស់ទេនោះ នោះអ្នកពិបាកក្នុងការសម្រេចគោលបំណងរបស់អ្នកខ្លាំងណាស់។ ជារៀងរាល់ឆ្នាំ អ្នកតែងតែចង់សងបំណុលចាស់ៗឱ្យអស់។ តែពេលនេះជាខែឧសភាទៅហើយ អ្នកនៅតែគ្មានសល់លុយ។ ខាងក្រោមនេះជាហេតុផលដែល អ្នកនៅតែមិនអាចសងលុយគេបាន និងអ្វីដែលអ្នកធ្វើដើម្បីសងលុយគេឱ្យឆាប់អស់។
១) អ្នកគ្មានលុយនៅពេលចាំបាច់ ៖ នៅពេលខ្លះ ម៉ូតូរបស់អ្នកស្រាប់តែខូច កុំព្យូទ័ររបស់អ្នកក៍មិនដំណើរការ។ បើអ្នកគ្មានលុយសន្សំទេនោះ វាអាចនឹងធ្វើឱ្យអ្នកកាន់តែជាប់បំណុល។ ដូច្នេះហើយ អ្នកគួរតែមានលុយសន្សំទុកជាប្រចាំថ្ងៃ។
២) ប្រាក់ចំណូលរបស់អ្នកទាបពេក៖ ប្រសិនបើអ្នករកចំណូលបានទាប ច្បាស់ណាស់ថា អ្នកប្រហែលជាគេចមិនរួចនឹងខ្ចីបំណុលមិត្តភ័ក្តិ ឬ សុំឪពុកម្ដាយ ឬបងប្អូនរបស់អ្នកនោះទេ។ ដូច្នេះ ជម្រើសល្អ គឺកាត់បន្ថយការចំណាយឱ្យបានដល់កម្រិតអតិផរណា។
៣) កុំធ្វើតាមមិត្តភ័ក្រ្ត៖ ដូចពាក្យចាស់បុរាណថា កុុំឃើញដំរីជុះ ជុះតាមដំរី។ ការធ្វើតាមមិត្តភ័ក្រ្តអ្នកមានលុយអាចនាំឱ្យអ្នកក្របាន។ មនុស្សជាច្រើនព្យាយាមសងប្រាក់គេ ដោយសារតែសីុចាយហីុហាតាមមិត្តភ័ក្រ្តអ្នកមានលុយ។ ដូច្នេះហើយអ្នកត្រូវដឹងថាពេលណាអ្នកគួរចាយ ពេលណាមិនគួរចាយ។
៤)ការប្រាក់របស់ធនាគារ ៖ ធនាគារពេញចិត្តណាស់ពេលអតិថិជនរបស់ខ្លួនសងតែការប្រាក់ ព្រោះថាធនាគារអាចរកចំនូលបន្ថែមបានកាន់តែច្រើន។ បើអ្នកត្រូវការរយៈពេលយូរដើម្បីសងលុយនោះ ធនាគារអាចរកលុយបានកាន់តែច្រើន។ អីចឹងហើយ អ្នកគួរតែព្យាយាមសងទោះបីជាតិចតួចក្តី ហើយបើជៀសបាន កុំខ្ចីធនាគារយកមកចំណាយលើរឿងឥតប្រយោជន បើខ្ចី គួរខ្ចីលុយពីធនាគារ មកបង្កើតលុយ (វិនិយោគ)៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.time.com