តើនឹងមានអ្វីកើតឡើងលើខួរក្បាលរបស់អ្នក ប្រសិនបើមើលភាពយន្តសិចម្ដងក្នុងមួយសប្ដាហ៍?
យោងតាមការសិក្សាថ្មីមួយដែលសារព័ត៌មានអង់គ្លេស The Independent បានចុះផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា អ្នកដែលមើលភាពយន្តសិចច្រើនជាងម្ដងក្នុងមួយសប្ដាហ៍ គឺកាន់តែមានជំនឿលើសាសនាខ្លាំងឡើងៗ ។
លោកវេជ្ជបណ្ឌិត Samuel Perry អ្នកដឹកនាំការស្រាវជ្រាវនេះ បានវិភាគទៅលើទិន្នន័យពីជនជាតិអាមេរិកប្រមាណ ១៣០០នាក់ដែលលោកបានតាមដានអស់ពេល ៦ឆ្នាំដើម្បីស្វែងរកមូលហេតុថា «ការទស្សនាភាពយន្តសិចមានផលប៉ះពាល់ដល់ជំនឿសាសនាយ៉ាងណា»។
តាមការអង្កេតរបស់លោក គឺថា ៖«អ្នកដែលមើលរឿងសិចញឹកញាប់បំផុត គឺកាន់តែមានជំនឿសាសនាខ្លាំងឡើង ដោយសារតែលោកកត់សម្គាល់ពីចំនួនដងនៃការចូលទៅវិហារ»។
លទ្ធផលនៃការសិក្សារបស់លោក ត្រូវបានយកមកចុះផ្សាយនៅលើទិនានុប្បវត្តិ Journal of Sex Research។ ការសិក្សាក៏បានបង្ហាញផងដែរថា អ្នកដែលមិនសូវមើលរឿងសិចច្រើន គឺមិនសូវមានជំនឿប៉ុន្មានលើសាសនានោះទេ។
សូមបញ្ជាក់ថា សាសនាដែលអ្នកស្រាវជ្រាវនេះលើកឡើង គឺសម្ដៅទៅលើសាសនាគ្រិស្ដ។
ដោយឡែក បើតាមការសិក្សាមួយផ្សេងទៀតដែលបានចុះផ្សាយកាលពីឆ្នាំទៅមិញ បង្ហាញផងដែរថា ការមើលរឿងកូនជ្រូកច្រើននឹងធ្វើឱ្យខួរក្បាលរួញ៕