ឃ្លាដែលអ្នកមិនគួរនិយាយនៅក្នុងស្ថានការណ៍ទាំងនេះព្រោះវាធ្វើឲ្យគ្មានភាពទុកចិត្ត
មនុស្សច្រើនគ្នាណាស់ដែលមិនអាចឆ្លើយសំណួរទាំងអស់នេះប្រកបដោយទំនុកចិត្ត គឺពួកគេច្រើនតែធ្វើឲ្យមានកំហុសនៅពេលដែលគេសួរទាក់ទងនឹងរឿងទាំងនេះ៖
១) ស្នេហា៖ នៅពេលដែលអ្នកមានស្នេហា អ្នកដែលនៅជុំវិញខ្លួនយើងតែងតែចង់ឮថា ស្ថានភាពទំនាក់ទំនងស្នេហាដើរដល់កម្រិតណាទៅហើយ ហើយជាទូទៅមនុស្សភាគច្រើនក៏ឆ្លើយថា ''ល្អធម្មតាទេ ក៏ប៉ុន្តែ...''។ កាលដែលអ្នកឆ្លើយបែបនេះបានន័យថា ស្ថានភាពស្នេហាអ្នកឥឡូវនេះ កំពុងតែមានបញ្ហា។
២) ការសរសើរ៖ នៅពេលដែលអ្នកសរសើរនរណាម្នាក់ បន្ទាប់ពីអ្នកនិយាយពាក្យ រួចអ្នកនិយាយថាតែវា អញ្ចេះ វាអញ្ចោះ នោះបានន័យថា អ្វីដែលអ្នកសរសើរនោះគឺត្រូវបានចាត់ទុកថាដូចជាអត់បានសរសើរអញ្ចឹងដែរ។
៣) ត្រូវការជំនួយ៖ ពេលដែលនរណាម្នាក់ត្រូវការជំនួយពីអ្នក បើសិនជាអ្នកមានអាចធ្វើបានទេ អ្នកគួរតែប្រាប់គេត្រង់ៗតែម្ដង។ អ្នកមិនគួរនិយាយថាយល់ព្រម ហើយនិយាយពីផលលំបាកក្នុងការជួយនោះទេ ព្រោះថាការធ្វើបែបនេះហាក់បីដូចជាអ្នកកំពុងតែរកលេសបែបនោះដែរ។
៤) គោលដៅ៖ អ្នកគិតថាខ្លួនអាចធ្វើបានប៉ុន្តែអ្នកនៅតែគិតអំពីផលវិបាកក្នុងការសម្រេចវាពីមួយថ្ងៃទៅមួយថ្ងៃ នោះអ្នកនឹងមិនងាយសម្រេចវាបាននោះទេ ផ្ទុយទៅវិញអ្នកគួរតែយកពេលគិតនេះ ទៅធ្វើឲ្យគោលដៅឬក្ដីសុបិនរបស់អ្នកក្លាយទៅជាការពិតវាល្អជាជាង៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org