សញ្ញា​៣​យ៉ាង​ដែល​បង្ហាញ​ថា ប្រាក់​ខែ​អ្នក​​គឺ​មិន​អាច​រស់​មួយ​ចម្អែត​បាន​ផង​



វាជាការពិតដែលអ្នកស្រលាញ់ការងារដែលខ្លួនមាន ប៉ុន្តែអ្នកក៏គួរតែទទួលបានប្រាក់ខែខ្ពស់សក្ដិសមនឹងអ្វីដែលអ្នកខំប្រឹងប្រែងផងដែរ។ ពេលខ្លះទៀត តើអ្នកមានដែលគិតទេថា ខ្លួនឯងទទួលបានប្រាក់ខែតិចតួចពេក មិនសមទៅនឹងអ្វីដែលខ្លួនខំធ្វើ និងលះបង់? ហើយតើអ្នកអាចដឹងបានតាមវិធីណា? ខាងក្រោមនេះ គឺជាចម្លើយសម្រាប់អ្នក៖ ១) អ្នកមិនដែលសងបំណុលទាន់ពេលវេលា៖ តើអ្នកមានដែលគិតទេថា ប្រាក់ខែដែលអ្នកខំប្រឹងរកនោះ គឺមិនដែលមានគ្រប់គ្រាន់ដើម្បីយកទៅសងបំណុលគេ? ប្រសិនបើអ្នក មិនសល់លុយ តែបែរជាសល់ថ្ងៃវិញនោះ វាគឺជាសញ្ញាដែលបង្ហាញថា អ្នកមានប្រាក់ខែមិនគ្រប់គ្រាន់សម្រាប់ខ្លួនឯងហើយ។ ២) តែងទទូចខ្ចីប្រាក់អ្នកដទៃ៖ តើអ្នកតែងតែទទូចខ្ចីប្រាក់ពីមិត្តភ័ក្ដិ ឬក៏ក្រុមគ្រួសារអ្នកដែរឬ ទេ? នេះគឺជាសញ្ញាដែលបង្ហាញយ៉ាងច្បាស់ថា អ្នកទទួលបានប្រាក់ចំណូលមួយ ដែលមិនគ្រប់គ្រាន់ហើយ។ ពេលខ្លះដោយសារតែការទទួលបានប្រាក់ខែតិចតួចពេក ក៏អាចឲ្យអ្នកមានបញ្ហាជាមួយអ្នកដទៃផងដែរ។ ៣) ចំនួនទឹកលុយដែលអ្នកខំរកគឺគ្មានការកើនឡើង៖ អ្នកនឹងមានការងើយឆ្ងល់ថា មូលហេតុអ្វីបានជាទឹកប្រាក់ដែលអ្នកខំរកមកនោះគ្មានការកើនឡើងសោះដូច្នេះ ។ អ្នកត្រូវរៀបចំបញ្ជីមួយសម្រាប់គិតចំនួនទឹកប្រាក់ដែលអ្នករកបានជារៀងរាល់ខែដើម្បីធ្វើការផ្ទៀងផ្ទាត់។ នោះអ្នកនឹងបានដឹងកាន់តែច្បាស់ថែមទៀតថា អ្នកទទួលបានប្រាក់ខែគ្រប់គ្រាន់ឬនៅ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖www.cheatsheet.com
X
5s