ជំហានងាយៗទាំង៤យ៉ាង ដែលអាចជួយអ្នក​ឱ្យ​មានទម្លាប់ហាត់ប្រាណ​​



លំហាត់ប្រាណ ផ្តល់អត្ថប្រយោជន៏ជាច្រើន មិនត្រឹមតែធ្វើឱ្យអ្នកមានសុខភាពល្អនោះទេ ថែមទាំងកាត់ទុក្ខកង្វល់របស់អ្នកបានមួយកម្រិតថែមទៀតផង។ ប៉ុន្តែ តើអ្នកធ្វើយ៉ាងម៉េច ដើម្បីរកពេល និងកម្លាំងចិត្តធ្វើវា ដើម្បីទទួលបាននូវអត្ថប្រយោជន៏ទាំងនេះ? ជំហាន៥ យ៉ាងដែលអាចជួយអ្នកឱ្យមានទម្លាប់ហាត់ប្រាណបានគឺ៖ ១) ធ្វើវាដើម្បីភាពជោគជ័យ៖ ដើម្បីប្តេជ្ញាចិត្តទៅនឹងទម្លាប់ហាត់ប្រាណនេះ អ្នកត្រូវកំណត់គោលដៅវែងឆ្ងាយ និងមានថ្ងៃខែច្បាស់លាស់ដើម្បីសម្រេចវា។ គម្រោងរបស់អ្នកអាចជាពេលវេលា ឬចម្ងាយដែលត្រូវទៅមក។ បន្ទាប់មក អ្នកបំបែកគម្រោងរបស់អ្នកឲ្យតូចៗដែលងាយជំរុញយើងទៅធ្វើជំហានបន្ទាប់។ ២) ធ្វើវាជាប្រចាំថ្ងៃ៖ អ្នកត្រូវហាត់វាជាប្រចាំថ្ងៃមិនថាថ្ងៃធ្វើការ ឬថ្ងៃឈប់សម្រាកនោះទេ។ ព្រោះថា អ្នកខ្លះចង់ដើរលេងជាមួយមិត្តភ័ក្រ្ត ទោះបីជាវាយូរៗម្តងក៏ដោយ តែវាប៉ះពាល់ដល់ទម្លាប់ថ្មីមួយនេះ។ អ្នកងាយនឹងដើរលេងទៀត។ ដូច្នេះហើយ អ្នកត្រូវលៃលករកម៉ោងធ្វើវាជាប្រចាំ មិនថាតិចម៉ោងក្តី។ ៣) ពេលវេលា៖ អ្នកណាក៏មានទម្លាប់និងកិច្ចការជាច្រើនដែលត្រូវធ្វើជាប្រចាំថ្ងៃ។ វីធីដែលល្អដែលអាចជួយឲទម្លាប់ថ្មីនេះក្លាយជាសកម្មភាពក្នុងប្រចាំថ្ងៃនោះគឺអ្នកត្រូវធ្វើវាជាប្រចាំ។ ៤) ជប់លៀង៖ការជប់លៀងពេលអ្នកសម្រេចបានអ្វីមួយគឺជាគន្លឹះមួយដែលអាចនាំវាឲ្យក្លាយជាទម្លាប់។ ដូច្នេះហើយ អ្នកអាចផ្តល់រង្វាន់ខ្លះដល់ខ្លួនឯងជាការលើកទឹកចិត្ត នឹងត្រូវបន្តធ្វើវារហូត៕ ប្រែសម្រួលដោយ៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s