​គន្លឹះ​សំខាន់ៗ​ទាំង​៥​នេះ ​អាច​ជួយ​ឲ្យ​អ្នក​លែង​​ព្រួយបារម្ភ​​ហួសហេតុ​ជ្រុល​​ក្នុង​ជីវិត​



ការព្រួយបារម្ភពីអ្វីមួយ នឹងធ្វើឲ្យភាពខ្លាំងរបស់មនុស្សម្នាក់បាត់បង់ ព្រោះពួកគេនឹងមិនអាចបញ្ចេញអ្វីដែលពួកគេមាន បានឡើយ ដោយសារតែគំនិតភ័យខ្លាចអស់ទាំងនោះគ្រប់គ្រងអ្នក។

ខាងក្រោមនេះ នឹងបង្ហាញវិធីដ៏ល្អៗសម្រាប់អ្នក ក្នុងការកាត់បន្ថយសេចក្ដីព្រួយបារម្ភដែលអ្នកមាន រួមមាន៖

១) ត្រូវគិតថាអ្វីដែលអ្នកគិតនេះមិនអាចកើតឡើងទេ៖ នៅពេលដែលអ្នកមានការព្រួយបារម្ភពីអ្វីមួយ អ្នកមានដែលសួរទៅកាន់ខ្លួនឯងទេថា៖« តើវាធ្លាប់កើតឡើងក្នុងឆាកជីវិតអ្នកម្ដងហើយឬនៅបានជាអ្នកគិតពីវាយ៉ាងនេះ? ទោះបីជាវាធ្លាប់កើតមានយ៉ាងណាក្ដី តើវាហាក់ដូចជាធ្ងន់ធ្ងរដូចអ្វីដែលអ្នកបានគិតទេ?» ជាការពិតណាស់ ការព្រួយបារម្ភនេះគឺវាគ្រាន់តែជា បិសាចមួយដែលអ្នកបង្កើតឡើងនៅក្នុងខ្លួនប៉ុណ្ណោះ។

២) កុំគិតពីអារម្មណ៍អ្នកដទៃដែលមានមកលើអ្នកពេក៖ ការគិតច្រើនឬក៏ខ្វាយខ្វល់ច្រើនពីអារម្មណ៍អ្នកដទៃហួសហេតុពេក នឹងធ្វើឲ្យអ្នកគិតច្រើនពីអ្វីដែលមិនមែនជាការពិតក៏ថាបាន។ ដូចនេះអ្នកត្រូវចេះស្វែងរកផ្លូវណា ដែលធ្វើឲ្យចិត្តនិងអារម្មណ៍របស់អ្នកមានភាពស្ងប់ស្ងាត់ ហើយគ្មានការខ្វាយខ្វល់។ អ្នកអាចសួរ និងពិភាក្សាជាមួយអ្នកដទៃបានចំពោះអ្វីដែលអ្នកឆ្ងល់ ដើម្បីជៀសវាងការមានមន្ទិលសង្ស័យនានា។

៣) ធ្វើការហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណក៏ជាវិធីមួយដ៏មានប្រយោជន៍សម្រាប់បញ្ឈប់ការព្រួយបារម្ភរបស់អ្នកបានផងដែរ ព្រោះ តាមរយៈការហាត់ប្រាណនេះអ្នកអាចសម្រួលអារម្មណ៍ដែលតប់ប្រមល់ចេញពីខួរក្បាល ហើយផ្ដល់គម្លាត ក្នុងការគិតអ្វីមួយដោយមិនមានភាពស្មុគស្មាញបានទៀតផង។

៤) ចំណាយពេលវេលាជាមួយអ្វីដែលកើតឡើងចំពោះមុខ៖ នៅពេលអ្នកគិតពីបញ្ហាដែលកើតឡើងពីអតីតកាល អ្នកនឹងចាប់ផ្ដើមគិតពីវានៅពេលអនាគតបន្តទៀត។ ហេតុនេះហើយទើបការគិតពីអ្វីដែលកើតឡើងចំពោះមុខគឺជារឿងល្អសម្រាប់អ្នកធ្វើ ព្រោះ វាជាអ្វីដែលអ្នកត្រូវប្រឈមមុខពិតៗ។

៥) កែប្រែអ្វីដែលអ្នកបារម្ភនោះឲ្យប្រសើរឡើងបន្តិចម្ដងៗ៖ ដើម្បីធ្វើរឿងឲ្យកាន់តែប្រសើរសម្រាប់ខ្លួនឯងនោះ អ្នកគួរចាប់ផ្ដើមដើរទៅមុខបន្តិចម្ដងៗ ដើម្បីដោះស្រាយវា។ វាគ្មានរឿងអ្វីដែលអ្នកត្រូវបារម្ភខ្វល់ខ្វាយនោះទេ លុះត្រាតែអ្នកមិនហ៊ានប្រឈមមុខនឹងវាទើបអ្នកមិនអាចដោះស្រាយវាបាន៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.positivityblog.com

X
5s