កម្រងគំនិតសំខាន់ៗ ជួយពញ្ញាក់ស្មារតីឲ្យអ្នកស្គាល់ពីតម្លៃជីវិត ជាជាងរស់នៅដើម្បីតែលុយ
១) « ជីវិត គឺជាអ្វីដែលយើងត្រូវធ្វើឲ្យមានឥទ្ធិពលលើអ្នកដទៃ មិនមែនគ្រាន់តែដើម្បីបង្កើតប្រាក់ចំណូលទេ»។ ----លោក Kevin Kruse
២) «ប្រសិនបើ គ្មានមនុស្សស្រីកើតនៅលើលោកនេះទេ លុយទាំងអស់ដែលមនុស្សខំរកនោះ គឺគ្មានន័យអ្វីទាំងអស់»។ ----លោក Aristotle Onassis
៣) «គ្មាននរណាម្នាក់ធ្លាក់ខ្លួនក្រ ដោយសារតែការចែករំលែកដល់អ្នកដទៃនោះទេ»។ ----លោក ស្រី Maya Angelou
៤) «កេរ្តិ៍ឈ្មោះល្អ គឺមានតម្លៃជាងលុយទៅទៀត»។ ----លោកPublilius Syrus
៥) «គួរព្យាយាមក្លាយជាមនុស្សមានតម្លៃ ជាជាងមនុស្សជោគជ័យ»។ ----លោក Albert Einstein