តើធ្វើយ៉ាងណាដើម្បីទទួលយកអ្វីដែលអ្នកបានរៀនឲ្យបាន ៩០ភាគរយ?
អ្នកអាចទទួលបានការចងចាំបានត្រឹមតែ៥ភាគរយប៉ុណ្ណោះ ដែលអ្នកទទួលបានពីគ្រូសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ។ ឯ១០ភាគរយទៀត អ្នកទទួលបានពីការអានសៀវភៅ និងអត្ថបទនានា។ ការសិក្សាតាមរយៈវីដេអូ អ្នកអាចចងចាំពីវាបាន២០ភាគរយ ហើយតាមរយៈការធ្វើបទបង្ហាញអំពីអ្វីមួយអាចឲ្យអ្នកចងចាំ ពីវាបាន៣០ភាគរយ។
លើសពីនេះទៅទៀត តាមរយៈការពិភាក្សាលក្ខណៈជាក្រុម អាចឲ្យអ្នកចងចាំពីអ្វីដែលអ្នកបានរៀនរហូតដល់ទៅ ៥០ភាគរយ។ ខណៈដែលអ្នកប្រព្រឹត្តផ្ទាល់ចំពោះអ្វីដែលអ្នកបានរៀននោះ ភាគរយដែលអ្នកអាចចងចាំពីវានោះ គឺមានរហូតដល់ទៅ៧៥ភាគរយ។ ហើយអ្វីដែលពិសេសជាងគេនោះ គឺការប្រើប្រាស់ភ្លាមៗ ជាមួយអ្វីដែលអ្នកបានរៀននោះ អាចបង្កើនការចងចាំអ្នករហូតដល់ទៅ៩០ភាគរយ នេះបើយោងទៅតាមការស្រាវជ្រាវ របស់វិទ្យាស្ថាន National Training Laboratories នៅឯរដ្ឋMaine សហរដ្ឋអាមេរិក។
គន្លឹះដើម្បីចាប់យកអ្វីដែលអ្នកបានរៀនឲ្យបានច្រើននោះ គឺមិនគ្រាន់តែសំដៅលើការចំណាយពេលវេលាច្រើនលើវានោះទេ ប៉ុន្តែអ្នកត្រូវបែងចែកពេលវេលាឲ្យបានត្រឹមត្រូវក្នុងការរៀនអ្វីមួយ ក៏ដូចជាការប្រតិបត្តិ វាដោយផ្ទាល់នៅពេលដែលអ្នកបានរៀនហើយផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org