វិធីសាស្ត្រ​ទាំង ៥យ៉ាង​នេះ​ អ្នក​អាច​ជម្នះ​នូវ​ភាព​ភ័យ​ខ្លាច​ក្នុង​នាម​ជា​អ្នក​ជំនួញ​ទើប​ចាប់​ផ្តើមបាន​មនុស្សមួយចំនួនដែលចង់ក្លាយជាអ្នកជំនួញមិនអាចពុះពារនូវភាពភ័យខ្លាចនៃបរាជ័យដែលនេះជាហេតុធ្វើឱ្យពួកគេមិនអាចចាប់ផ្ដើមជំនួញបាន។ វាមានហេតុផលជាច្រើនដែលធ្វើឱ្យយើងបរាជ័យ។

តែអ្នកត្រូវចងចាំថា វាមិនមែនជាទីបញ្ចប់នៃពិភពលោកឡើយ។ យុទ្ធសាស្ត្រនោះគឺអ្នកមិនត្រូវអនុញ្ញាតឱ្យអារម្មណ៍ភ័យខ្លាចទាំងនោះបញ្ឈប់អ្នកឡើយ។ ខាងក្រោមនេះជាវិធីដែលអាចជួយអ្នកបាន។

១) តើការបរាជ័យមានន័យយ៉ាងម៉េចសម្រាប់អ្នក?

គំនិតមួយដែលតែងតែបញ្ឈប់អ្នកជំនួញចាប់ផ្ដើមអាជីវកម្មនោះគឺពួកគេគិតការបរាជ័យក្នុងផ្លូវអវិជ្ជមាន។ អ្នកត្រូវដឹងថាការបរាជ័យមិនមែនផ្ទុយពីភាពជោគជ័យនោះទេ។ វាជាផ្នែកមួយនៃភាពជោគជ័យ។

២) ឈប់ប្រៀបធៀបខ្លួនអ្នកជាមួយនឹងអ្នកដទៃ

អ្នកមិនគួរប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែរៀនពីអ្នកដទៃ ហើយព្យាយាមឱ្យដូចគេ។ អ្នកអាចពីរៀនអ្នកជោគជ័យទាំងឡាយ។

៣) បន្តព្យាយាម

វិធីដ៏ល្អដើម្បីជម្នះភាពភ័យខ្លាចនោះគឺអ្នកត្រូវមានសកម្មភាពទោះបីជាអ្នកខ្លាចក៏ដោយ។ ទោះបីជាអ្នកមានអារម្មណ៍ភ័យខ្លាច ឬមានគំនិតអវិជ្ជមានក៏ដោយ អ្នកត្រូវផ្ដោតទៅធ្វើអ្វីដែលអ្នកកំពុងធ្វើ។

៤)កុំគិតពីបញ្ហាអ្នករកគិតពីដំណោះស្រាយ

អ្នកត្រូវដឹងថាជំនួញគឺផ្ដល់ទំនិញឬសេវាកម្ម។ ដូច្នេះហើយ ដើម្បីក្លាយជាអ្នកជំនួញដ៏ជោគជ័យ អ្នកត្រូវចេះពីវិធីដោះស្រាយបញ្ហា។ អ្នកត្រូវមើលបញ្ហាជាឱកាសដែលនាំអ្នកទៅរកភាពជោគជ័យ។

៥) គិតវិជ្ជមាន

វិធីដ៏ល្អមួយទៀត គឺអ្នកត្រូវមានគំនិតវិជ្ជមានជានិច្ច។ ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវមានសមត្ថភាពទាយពីអនាគត។ អ្នកក៏ត្រូវចងចាំថា អ្នកត្រូវជម្នះឧបសគ្គដើម្បីភាពជោគជ័យ៕

ប្រែសម្រួល៖ អឹុង មួយយូ

ប្រភព៖ www.addicted2success.com

X
5s