ក្មេង​ៗ​​​ចិន​ដែល​ឡើង​ភ្នំ​​កម្ពស់​ជាង​៧០០​ម៉ែត្រ​​ទៅ​សាលា ​​នឹង​ទទួល​បាន​ជណ្ដើរ​​ល្អ​



មន្ត្រីនៃរដ្ឋាភិបាលចិនបានថ្លែងថា ខ្លួននឹងសិក្សា ក៏ដូចជាវាយតម្លៃតំបន់សុវត្ថិភាព បន្ទាប់ពីរូបភាពក្មេងៗដើរឡើងភ្នំដែលមានកម្ពស់ ៧៦២ម៉ែត្រទៅសាលាត្រូវបានចែកចាយនៅលើបណ្ដាញសង្គមនៅទូទាំងពិភពលោក។ ការសន្យារបស់រដ្ឋាភិបាលចិននាពេលនេះ ត្រូវបានគេសង្ឃឹមថា ពួកគេអាចនឹងទទួលបានជណ្ដើរថ្មីដែលមានសុវត្ថិភាពជាងមុន។ សូមបញ្ជាក់ថា ក្មេងៗដែលមានគ្នាសរុបប្រមាណ ១៥នាក់បានឡើងភ្នំតាមជណ្ដើរដែលធ្វើពីដើមឫស្សី និងដើមឈើដើម្បីដើរទៅសាលារៀននៅភូមិ Zhaojue នៅប៉ែកខាងលិចនៃប្រទេសចិន។ ជណ្ដើរឫស្សីនោះ មិនមែនឡើងតែពួកគេទេ គឺមានគ្រួសារប្រមាណជាង ៧០ទៀតដែលប្រើប្រាស់ឡើងរាល់ថ្ងៃ៕
X
5s