តើអ្នកត្រូវធ្វើដូចម្ដេចដើម្បីសម្រេចក្តីសុបិនរបស់អ្នក? អនុវត្តវិធីសាស្រ្តខាងក្រោមនេះមើលមើល៍!
សម្រាប់មនុស្សមួយចំនួន គំនិតឬវិធីក្នុងការសម្រេចក្តីបំណងអាចជាការសប្បាយ ឬភាពភ័យខ្លាច។ ការមានសុបិនច្រើនពេកក៏មិនអាចនាំអ្នកទៅរកផ្លូវត្រូវបានដែរ។ មានពេលខ្លះក្នុងឆាកមួយជីវិតរបស់អ្នក អ្នកត្រូវគិតឡើងវិញថា អ្វីដែលពិតជាធ្វើឲអ្នកសប្បាយចិត្តពិតប្រាកដ ហើយក៏សម្រាប់មនុស្សមួយចំនួន ការសម្រេចក្តីបំណងពិតជាពិបាក។
១) ត្រូវប្ដូរចិត្តគំនិតហើយជឿជាក់ថាអ្នកពិតជាអាចសម្រេចក្តីបំណងបាន៖ នេះប្រហែលជាគន្លឹះដ៏សំខាន់មួយ-ចិត្តគំនិត។ អ្នកអាចសម្រេចក្តីបំណងអ្នកបានឬមិនបានគឺអាស្រ័យលើចិត្តគំនិតរបស់អ្នកហើយ។ វាកំណត់នូវការគិត ឥរិយាបថរបស់អ្នក និងទីបំផុត ភាពជោគជ័យរបស់អ្នក។ ហើយក៏មានគំនិតអវិជ្ជមានខ្លះដែលបញ្ឈប់អ្នកដែរ។
២) ត្រូវដឹងពីសុបិនខ្លួនឯង៖ សម្រាប់មនុស្សយើងម្នាក់ៗ អ្នកចង់សម្រេចកិច្ចការខុសៗពីគ្នា ប៉ុន្តែមិនដឹងថាអ្វីឲប្រាកដ។ អ្នកអាចសួរខ្លួនឯងថា តើអ្នកមានស្រមៃចង់ក្លាយជាអ្វីនៅថ្ងៃខាងមុខ? វិធីសម្រាប់ឆ្លើយសំនួរនេះគឺបន្ធូរអារម្មណ៍ ហើយសួរខ្លួនឯងដោយមិនមានសំពាធអ្វីទាំងអស់។ អ្នកត្រូវស្តាប់អារម្មណ៍ខ្លួនឯង។
៣) ត្រូវជម្នះឲបាននូវគំនិតដ៏មានកំណត់ក្នុងខួរក្បាល៖ នៅពេលអ្នកមិនមែនគំនិតទូលំទូលាយអាចជាហេតុផលមួយដែលអ្នកមិនអាចសម្រេចក្តីសុបិនបានដែរ។ មនុស្សប្រភេទនេះតែងតែរកគំនិតមករារាំងខ្លួនគេ។ នេះមកពីពួកគេមានការភ័យខ្លាចនឹងខ្វះការជឿជាក់លើខ្លួនគេ។
៤) មិនស្តាប់នូវភាពអវិជ្ជមាន៖ ជាធម្មតាទេ វាតែងតែមានមនុស្សមិនយល់ស្របនិងក្តីបំណងរបស់អ្នក។ អ្នកត្រូវដឹងថា មនុស្សមានការគិតខុសៗគ្នា ហើយពួកគេក៏អាចមានភាពភ័យខ្លាច។ ម៉្យាងវិញទៀត គំនិតរបស់ពួកគេក៏មិនមានន័យថាត្រូវដែរ។ ដូច្នេះហើយ អ្នកគួរតែរកមនុស្សដែលគាំទ្រអ្នក ជឿជាក់លើអ្នក។ វាជាកម្លាំងមួយដែលជួយជំរុញអ្នកឲសម្រេចគោលបំណងបាន។
៥) មានគម្រោងច្បាស់លាស់៖ មកដល់ចំណុចនេះ អ្នកគួរតែអាចគ្របគ្រងអារម្មណ៍ខ្លួនអ្នក និងចេះធ្វើឲខ្លួនឯងសប្បាយចិត្ត។ ឥឡូវនេះ វាដល់ពេលដែលអ្នកត្រូវគិតពីគម្រោងរបស់អ្នក។ អ្នកអាចធ្វើការស្រាវជ្រាវ ឬរកមនុស្សដែលមានបទពិសោធន៍ច្រើនជាងអ្នក។
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org