សារៈសំខាន់​ទាំង៤យ៉ាង​អំពី​លុយ ​​ដែល​អ្នក​គួរ​សម្រេច​នៅ​វ័យខ្ទង់​​៣០​​កាលដែលអ្នកឈានដល់វ័យ ៣០ឆ្នាំ គឺជាជំហានដ៏ធំមួយក្នុងឆាកជីវិត។ អ្នកប្រហែលជាបានចាប់ផ្ដើមពាណិជ្ជកម្មផ្ទាល់ខ្លួនឬក៏នៅបន្តការងារឱ្យគេ។ អ្នកក៏ប្រហែលជាបានបញ្ចប់ការសិក្សា។ អ្នកប្រហែលជាមានលំនឹងហ្នឹងនហើយ។ អ្វីដែលអ្នកត្រូវប្រាកដថាមានលំនឹងគឺ លុយរបស់អ្នក។ ខាងក្រោមនេះ គឺជាចំណុចបួនយ៉ាងទាក់ទងនឹងលុយដែលអ្នកគួរតែសម្រេចបាននៅវ័យ៣០។ ១) វិនិយោគសម្រាប់ការចូលនិវត្តន៍នាថ្ងៃខាងមុន៖ រឿងដែលសំខាន់ជាងគេបំផុតគឺ អ្នកត្រូវចាប់ផ្ដើមសន្សំលុយសម្រាប់ការចូលនិវត្តន៍ឲកាន់តែឆាប់កាន់តែល្អ។ វាជារឿងល្អដែលអ្នកចាប់ផ្ដើមសន្សំលុយតាំងពីវ័យ៣០ឆ្នាំ។ អ្នកមានឱកាសសន្សំលុយបានច្រើន។ កុំរង់ចាំដល់វ័យ ៤០បានចាប់ផ្ដើម។បើអ្នកចាំដល់វ័យចំណាស់បានចាប់ផ្ដើមសន្សំ នោះអ្នកប្រហែលមិនមានលុយចាយគ្រប់គ្រាន់ទេពេលអ្នកចាស់ទៅ។ សន្សំចំណែកតូចណាមួយនៃប្រាក់ខែ របស់អ្នក បានហើយ។ ២) ត្រូវមានការធានាយ៉ាងត្រឹមត្រូវ៖ មុនពេលដែលអ្នកឈានដល់វ័យ៣០ អ្នកត្រូវប្រាកដថាអ្នកមានការធានាត្រឹមត្រូវហើយ។ វារួមបញ្ចូល៖ ជីវិត ការស្លាប់ ឬ ពិបាក។ ទោះបីជាអ្នកមានសុខភាពល្អក៏ដោយ តែវាជារឿងមួយដែលអ្នកបានត្រៀមទុកមុន ជៀសវាងថ្ងៃណាមួយអ្នកមានសំណាងអាក្រក់។ ម៉្យាងវិញទៀត ប្រសិនជាស្លាប់ សមាជិកគ្រួសាររបស់អ្នកក៏ទទួលបានលុយដែរ ដូច្នេះ អ្នកអាចធានាលើជីវិតរបស់គ្រួសារអ្នក។ នៅកម្ពុជា រឿងនេះហាក់មិនទទួលបានការចាប់អារម្មណ៍ច្រើននោះទេ ប៉ុន្តែជាការពិត បើអាចអ្នកគួរតែមានការធានារ៉ាប់រង។ វាសនារបស់មនុស្ស គឺមើលមិនឃើញនោះទេ។ ៣) រៀនពីលុយ ៖ ពេលអ្នកដើរដល់ចំណុចមួយនៃជីវិត អ្នកគួរតែដឹងពីការសន្សំលុយ ធនាគារ និងរបៀបនៃការចាយលុយ។ល។ ប្រសិនជាឥឡូវនេះ អ្នកមិនដឹង សូមកុំបារម្ភ។ តាមការស្រាវជ្រាវរកឃើញថា អ្នកដែលមានចំណេះដឹងផ្នែកលុយ ភាគច្រើនសល់លុយច្រើនជាងអ្នកដែលអត់មានចំណេះដឹងផ្នែកនេះ។ ៤) ត្រូវមានលុយសន្សំក្នុងរយៈពេល៦ខែ៖ រឿងអ្វីៗក៏អាចកើតមានក្នុងជីវិតយើងដែរ។ ដូច្នេះហើយ អ្នកគួរតែមានការត្រៀមទុកដោយសន្សំលុយជាប្រចាំថ្ងៃ។ នេះអាចកាត់បន្ថយនូវឱកាសដែលអ្នកត្រូវទៅខ្ចីលុយគេពេលចាំបាច់។ ការខ្ចីលុយគេអាចនាំឱ្យវិនាស។ វាជារឿងល្អដែលអ្នកមានលុយខ្លួនឯងពេលចាំបាច់៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.cheatsheet.com
X
5s