​មាន​ដឹង​ឬ​អត់​ថា​​​អ្នក​ជា​មនុស្ស​ដែល​ចាំ​តែ​ស្ដាប់​តាម​គេ ​ឬ​មាន​ភាព​ដឹក​នាំ​នៅ​ក្នុង​ខ្លួនដែរ?​



វាមិនចាំបាច់ទាល់តែអ្នកជាមនុស្សម្នាក់ដែលមានមុខមាត់ ឬតំណែងធំដុំ ទើបអាចនិយាយបានថា អ្នកមានភាពដឹកនាំនៅក្នុងខ្លួននោះទេ ព្រោះថាវាមិនមានការពាក់ព័ន្ធអ្វីណាស់ណានោះទេ។ ពេលខ្លះ អ្នកដែលមានមុខតំណែងធំដុំ មិនប្រាកដថាមានភាពដឹកនាំនៅក្នុងខ្លួននោះទេ។ បន្ទាប់ពីអានអត្ថបទនេះចប់ហើយ អ្នកនឹងអាចដឹងថា តើអ្នកជាមនុស្សដែលចាំស្ដាប់តែបញ្ជាគេ ឬអ្នកជាមនុស្សដែលមានភាពដឹកនាំនៅក្នុងខ្លួនដែរ៖ ១) ចូលចិត្តការងារស្រួល ឬលំបាក៖ បើអ្នកជាប្រភេទមនុស្សដែលនៅចាំតែស្ដាប់គេបញ្ជា នោះអ្នកនឹងធ្វើតាមអ្វីដែលប្រាប់តែប៉ុណ្ណោះ ហើយប្រសិនបើអ្នកទទួលបានការងារណាដែលងាយស្រួល គឺអ្នកប្រាកដជាសប្បាយចិត្ត តែប្រសិនជាអ្នកទទួលបានបានការងារច្រើន អ្នកនឹងរអ៊ូរទាំមិនចេះចប់មិនចេះហើយនោះទេ។ ផ្ទុយទៅវិញ មនុស្សដែលមានភាពដឹកនាំនៅក្នុងខ្លួន ចូលចិត្តធ្វើលើសពីការងារដែលពួកគេត្រូវបានដាក់ឲ្យ ព្រោះគេដឹងថាការងារទាំងអស់នោះនឹងជួយពួកគេឲ្យអភិវឌ្ឍខ្លួនបានល្អជាងមុន។ ២) សេចក្ដីក្លាហាន៖ មនុស្សដែលស្ដាប់តែបញ្ជាគេ គិតថាភាពជោគជ័យរបស់អ្នកដទៃផ្ដល់ជាការភ័យខ្លាចទៅដល់ពួកគេ ហើយពួកគេមិនចូលចិត្តបង្ហាញថាពួកគេត្រូវការអ្នកដទៃនោះទេ គឺពួកគេធ្វើខ្លួនដូចជាអ្នកចេះអីចឹង។ រីឯមនុស្សដែលមានភាពដឹកនាំនៅក្នុងខ្លួនវិញ មិនមានភាពខ្មាសអៀននោះទេ ក្នុងការបង្ហាញប្រាប់អ្នកដទៃថា ពួកគេត្រូវការជំនួយ ព្រោះពួកគេតែងតែគិតថាគ្មាននរណាម្នាក់ល្អគ្រប់ដប់នោះទេ។ ៣) ភាពផ្លាស់ប្ដូរ៖ មនុស្សដែលចាំស្ដាប់បញ្ជាគេ មានការភ័យខ្លាចក្នុងការទទួលការផ្លាស់ប្ដូរណាស់ ព្រោះពួកគេគិតថា វាជារឿងដ៏លំបាកសម្រាប់ពួកគេ ខណៈពេលដែលមនុស្សដែលមានភាពដឹកនាំនៅក្នុងខ្លួនចង់ផ្លាស់ប្ដូរខ្លួនពួកគេជានិច្ច ដើម្បីទទួលបានភាពប្រសើរជាងមុន។ ៤) ការសម្រេចចិត្ត៖ មនុស្សដែលចាំស្ដាប់បញ្ជាអ្នកដទៃ មានការសម្រេចចិត្តមិនបានម៉ត់ធ្យ័តល្អនោះទេ ពួកគេមិនសូវជាមានចម្លើយពិតប្រាកដទៅលើរឿងអ្វីមួយនោះទេ។ សម្រាប់មនុស្សដែលមានភាពដឹកនាំនៅក្នុងខ្លួនធ្វើការសម្រេចចិត្តបានច្បាស់លាស់ជានិច្ច ព្រោះពួកគេចេះគិតគូរបានជាក់លាក់ល្អ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.entrepreuner.com
X
5s