ប្រសិនជាអ្នកមានកំហុសផ្ញើសារទាំង៥យ៉ាងនេះ អ្នកត្រូវឈប់ជាបន្ទាន់
មនុស្សរាល់គ្នា មិនថាចាស់ឬក្មេងបានប្រើប្រាស់ការផ្ញើសារជា មធ្យោបាយសម្រាប់ទំនាក់ទំនងភាគច្រើន គឺស្ទើរតែច្រើនជាងនិយាយទៅទៀត។ មនុស្សជាច្រើនប្រើប្រាស់ Facebook ឬ WhatsApp។
១) រង់ចាំយូរក្នុងការឆ្លើយតប៖ សម្រាប់មនុស្សដែលល្អ អ្នកត្រូវឆ្លើយតបឱ្យបានឆាប់។ មនុស្សខ្លះត្រូវការពេលយូរណាស់ក្នុងការឆ្លើយតបសារមួយៗ។ ដូច្នេះហើយ កុំចំណាយពេលយូរពេក។ អ្នកមិនចាំបាច់ឆ្លើយតបក្នុងនាទីដូចគ្នានោះទេ ប៉ុន្តែកុំរង់ចាំរាប់ម៉ោងឬរាប់ថ្ងៃដើម្បីតបសារមួយៗ។ ប្រសិនជាអ្នកធ្វើអីចឹង អ្នកគួរតែនិយាយផ្ទាល់វិញល្អជាង។
២) ការឆ្លើយតបលក្ខណៈសំណេរ៖ អ្នកត្រូវដឹងថាវាគ្រាន់តែជាសារតែប៉ុណ្ណោះ មិនមែនជារឿងនិទាន ឬ សំណេរអ្វីទេ។ ឧទាហរណ៍ថា ប្រសិនជាមិត្តភ័ក្ដិរបស់អ្នកហៅទៅផឹកកាហ្វេ អ្នកគ្រាន់តែឆ្លើយទៅឬមិនទៅឬឱ្យហេតុផលតិចតួចប្រសិនជាអ្នករវល់។ គ្មានអ្នកណាចង់អានសារវែងៗនោះទេ។
៣) ប្រើប្រាស់រូបEmojiច្រើនពេក ៖ ប្រសិនអ្នកជាមនុស្សធំដឹងក្តីហើយ ចូលអ្នកមានសកម្មភាពជាមនុស្សធំ។ មិត្តភ័ក្ដិរបស់អ្នកស្គាល់គ្នាហើយ ដូច្នេះហើយ អ្នកមិនចាំបាច់ផ្ញើរូបភាពញញឹមអ្វីទេ។ មនុស្សយល់ថា ការមិនផ្ញើរូបញញឹម សារហាក់ដូចជាអាក្រក់។ វាមិនអញ្ចឹងនោះទេ ដូច្នេះអ្នកមិនចាំបាច់បារម្ភឡើង។
៤) មិនឲពេលដល់អ្នកដទៃក្នុងការឆ្លើយតប៖ មនុស្សខ្លះ គាត់ផ្ញើហើយ គាត់អត់រង់ចាំទេ គាត់នៅតែបន្តផ្ឡើសារទៅទៀត។ អ្នកដទៃមិនមានឱកាសក្នុងការឆ្លើយតប។ តាមការពិតទៅ សកម្មភាពបែបនេះអាចធ្វើឲគេមិនរវល់នឹងអ្នកជារៀងរហូត។ ម៉្យាងវិញទៀត កុំតេទៅគេប្រសិនជាគេមិនបានឆ្លើយតបភ្លាមៗ។
៥) ត្រូវដឹងពេលបញ្ចប់៖ ពេលអ្នកទាក់ទងជាមួយនរណាម្នាក់តាមការផ្ញើសារ អ្នកត្រូវដឹងពីរបៀបនិយាយ។ ប្រសិនជាសារចាប់ផ្ដើមខ្លីទៅ នោះមានន័យថាគេចង់ឈប់ហើយ។ ឬក៏សារចាប់ផ្ដើមគ្មានភាពសប្បាយ នោះក៏បង្ហាញ ថាអ្នកត្រូវឈប់ដែរ៕
ប្រែសម្រួល៖អឹុង មួយយូ
ប្រភព៖ www.lifehack.org