អាកប្បកិរិយា​ទាំង​​៤យ៉ាង​ដែល​បង្កើត​មនុស្ស​អាត្មានិយម​ តើ​អ្នក​ត្រូវ​ជៀស​វាង​យ៉ាង​ដូចម្ដេច?​



យើងតែងតែជួបប្រទះមនុស្សអាត្មានិយមក្នុងឆាកជីវិតយើង។ វាមានភាពខុសគ្នារវាងស្រឡាញ់ខ្លួនឯង និងមនុស្សអាត្មានិយម។ មនុស្សអាត្មានិយមគិតតែពីខ្លួនឯងតែប៉ុណ្ណោះ។ មនុស្សប្រភេទនេះ ក៏អាចធ្វើអ្វីដាក់អ្នកដទៃដើម្បីសម្រេចគោលបំណងរបស់ខ្លួនបានដែរ។ ខាងក្រោមនេះ ជាអាកប្បកិរិយាទាំង ៤យ៉ាងដែលអាចធ្វើឱ្យអ្នកក្លាយជាមនុស្សអាត្មានិយម។ ) ការក្លែងបន្លំ៖ មនុស្សដែរប្រើប្រាស់សកម្មភាពរបស់គេដើម្បីសម្រេចនូវអ្វីដែលពួកគេចង់បានគឺមនុស្សអាត្មានិយម។ ភាពអាត្មានិយមមិនមែនមានពីធម្មជាតិនោះទេ។ វាទទួលឥទ្ធិពលពីសង្គម ឬអាចមានតាំងពីវ័យកុមារភាព។ ដូច្នេះហើយអ្នកត្រូវបែកចែកឲច្បាស់រវាងការស្រឡាញ់ខ្លួនឯង និងគិតតែពីខ្លួនឯង។ ) មិនបារម្ភពីគេ៖ មនុស្សអាត្មានិយមគ្មានការបារម្ភឬ ក្តីអាណិតចំពោះអ្នកដទៃឡើង។ ប្រសិនជាអ្នកកាន់តែបង្ហាញថាអ្នកជាមនុស្សល្អ អ្នកកាន់តែងាយនឹងបោកប្រាស់។ ពួកគេហាក់ដូចជាមនុស្សល្អពេលអ្នកស្គាល់ពួកគេដំបូង ប៉ុន្តែ សកម្មភាពរបស់ពួកគេនឹងផ្លាស់ប្ដូរដល់ចំណុចមួយដែលអ្នកលែងមានផលប្រយោជន៍ដល់ពួកគេ។ ) មានអំនួត ៖ ភាពអាត្មានិយមកើតចេញពីភាពខ្វះការឱ្យតម្លៃលើខ្លួនឯង ឬអ្នកដទៃ។ ដើម្បីមានអារម្មណ៍ ល្អ មនុស្សទាំងនេះនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចគោលបំណងគេ។  ) មិនងាយចែករំលែក៖ មនុស្សអាត្មានិយមចូលចិត្តធ្វើពុតជាបារម្ភពីអ្នក។ ពួកគេប្រហែលជានិយាយពាក្យល្អៗ ប៉ុន្តែសកម្មភាពរបស់ពួកគេមិនដូចនឹងសម្ដីរបស់ពួកគេឡើង។ ពួកគេជួយអ្នកដទៃពេលដែលពួកគេទទួលបានផលប្រយោជន៍តែប៉ុណ្ណោះ។ ការឱ្យឬចែករំលែកមិនមែនជាសកម្មភាពពិតរបស់ពួកគេឡើយ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.powerofpositivity.com
X
5s