ក្រុមហ៊ុនព័ត៌មានទាំង ៥ដែលធំជាងគេនៅលើលោក
ក្រុមហ៊ុនព័ត៌មានធំៗ កាន់តែរីកលូតលាស់ទៅៗ ដោយសារតែការរីកចម្រើនកាន់តែខ្លាំងនៃជំនាញបច្ចេកវិទ្យា ក៏ដូចជាមានការឧបត្ថម្ភលើការផ្សព្វផ្សាយពីផលិតផលនានាផងដែរ។ ហេតុនេះហើយទើបក្រុមហ៊ុនធំៗ ទាំងនោះអាចមានលទ្ធភាពទទួលបានប្រាក់ចំណេញកាន់តែច្រើនទៅៗ ។ ខាងក្រោមនេះ អ្នកនឹងបានដឹងថា តើក្រុមហ៊ុនព័ត៌មាន ណាខ្លះ ដែលទទួលបានប្រាក់ចំណេញច្រើនជាងគេ៖
១) ក្រុមហ៊ុនAlphabet (ប្រាក់ចំណូល៥៩,៦២ ពាន់លានដុល្លារ)៖ វាគឺជា ក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក ដែលបង្កើតឡើងក្នុងខែតុលាឆ្នាំ២០១៥។ ក្រុមហ៊ុននេះត្រូវបានស្គាល់ថា ជាក្រុមហ៊ុនមេរបស់ Google ផងដែរ។
[caption id="attachment_15177" align="alignnone" width="1080"] ប្រភព៖singhstation.net[/caption]
២) ក្រុមហ៊ុន The Walt Disney Company (ប្រាក់ចំណូល ២២,៤៥ ពាន់លានដុល្លារ)៖ The Walt Disney Company ដែលភាគច្រើនត្រូវបានគេស្គាល់ថា ជា Disney។ វាជាក្រុមហ៊ុនព័ត៌មានដ៏ធំមួយ នៅ Burbank រដ្ឋ California ហើយបង្កើតឡើងនៅខែតុលា ឆ្នាំ១៩២៣ ដោយលោក Walt Diseny និង Roy.O Disney ។
[caption id="attachment_15185" align="aligncenter" width="673"] ប្រភព៖wailtdisney.com[/caption]
៣) ក្រុមហ៊ុន Comcast (ប្រាក់ចំណូល ១៩,៧២ពាន់លានដុល្លារ)៖ ៨៨ភាគរយនៃប្រាក់ចំណូលដែលក្រុមហ៊ុន Comcast រកបានគឺបានមកពី NBC Universal Cable Network និងការផ្សព្វផ្សាយផលិតផលនានាតាមទូរទស្សន៍។ ក្រុមហ៊ុននេះមានទីតាំងនៅសហរដ្ឋអាមេរិក ហើយវាបង្កើតឡើងនៅឆ្នាំ ១៩៦៣ (៥២ឆ្នាំ)។
[caption id="attachment_15178" align="aligncenter" width="1280"] ប្រភព៖singhstation.net[/caption]
៤) ក្រុមហ៊ុន 21st Century Fox (ប្រាក់ចំណូល ១៨,៦៧ពាន់លានដុល្លារ)៖ 21st Century Fox ក៏មានបណ្ដាញទូរទស្សន៍ល្បីៗ ជាច្រើនប៉ុស្តិ៍ទៀតផងដែរក្នុងនោះមាន Fox Broadcasting, Fox Sports Television និង Star India។ វាមានទីតាំងនៅទីក្រុង New York សហរដ្ឋអាមេរិក ដែលវាបង្កើតឡើងក្នុងឆ្នាំ២០១៣។
៥) ក្រុមហ៊ុនFacebook (ប្រាក់ចំណូល ១១,៤៩ពាន់លានដុល្លារ)៖ វាបង្កើតឡើងក្នុងឆ្នាំ២០០៤ ដោយស្ថាបនិកវ័យក្មេងលោក Mark Zuckerberg ។ ប្រាក់ចំណូលដែលទទួលបានពីការផ្សព្វផ្សាយនានាតាមបណ្ដាញអ៊ីនធឺណិត មានការកើនឡើងរហូតដល់ទៅ ៦៣ភាគរយដែលជាសញ្ញាដ៏ជោគជ័យបំផុត៕
[caption id="attachment_15181" align="aligncenter" width="600"] ប្រភព៖www.androidauthority.com[/caption]
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.businessinsider.com